ការិយាល័យសង្គ្រោះ និងព្យាបាល នៃរដ្ឋបាលព្រៃឈើ ៖ ស្វា២ក្បាលដែលសន្លប់នោះ បានដឹងខ្លួនហើយ គឺពុំបានស្លាប់ដូចការចោទប្រកាន់នោះទេ
កាលពីម្សិលមិញនេះផ្ទុះព័ត៌មានយ៉ាងកក្រើក និងមានពាក្យចចាមអារ៉ាមតៗគ្នាថា អាជ្ញាធរខេត្តសៀមរាប បានប្រើវិធីចាប់សត្វស្វាចេញពីតំបន់អង្គរដោយប្រើវិធីខុសបច្ចេកទេសធ្វើឱ្យសត្វស្វាស្លាប់អស់ចំនួន២ក្បាល ធ្វើឱ្យមហាជនរងប្រតិកម្ម និងមានកំហឹងជាខ្លាំង។
យ៉ាងណាមិញមកដល់ព្រឹកថ្ងៃទិ ៣០ ខែធ្នូ ឆ្នាំ ២០២០ នេះ អាជ្ញាធរបានចេញមុខបកស្រាយហើយថា សត្វស្វាដែលមហាជនយល់ច្រលំថាស្លាប់ ការពិតគ្រាន់តែសន្លប់ប៉ុណ្ណោះ...
រំភើបមែន! ពេលនេះ«រឿងដើម្បីកូន» ត្រូវបានជ្រើសយកទៅចូលរួមប្រកួតពានរង្វាន់អូស្កាអន្តរជាតិហើយ
អាចថាជារឿងមួយដ៏ភ្ញាក់ផ្អើល និងមោទកភាពបំផុតសម្រាប់វិស័យភាពយន្តកម្ពុជា ដោយកាលពីម្សិលមិញនេះ Cambodia Oscar Selection Committee (COSC) ដែលជាក្រុមមួយដែលធ្វើការជ្រើសរើសភាពយន្តកម្ពុជាទៅកាន់កម្មវិធីជ្រើសរើសពានរង្វាន់ពិភពលោក បានសម្រេចចិត្តជ្រើសរើសភាពយន្តជីវិតរឿង «ដើម្បីកូន» ចូលទៅប្រកួតក្នុងកម្មវិធីពានរង្វាន់ Oscar លើកទី៩៣...
ទៅលេងបាត់ដំបង កុំភ្លេចឆ្លៀតទៅលេងកសិដ្ឋានចិញ្ចឹមក្រពេី និងសួនផ្កាហេងឆេង ស្អាតអស់ទាស់
ទៅខេត្តបាត់ដំបងមានទីកន្លែងដើរកម្សាន្តច្រើនកន្លែងទាំងទីតាំងប្រវត្តិសាស្រ្ត ទេសភាពព្រៃ និងភ្នំទាំងឡាយសុទ្ធតែជាកន្លែងកម្សាន្តប្រកបដោយភាពរីករាយ។
នៅក្នុងនោះបាត់ដំបង ក៏មានទីកន្លែងកម្សាន្តកែច្នៃជាច្រើនកន្លែងផងដែរ ដោយក្នុងនោះគឺមាន កសិដ្ឋានចិញ្ចឹមក្រពេីនិងសួនផ្កាហេងឆេង ដែលជាកន្លែងដើរលេងដ៏ពេញូនិយម។ ព្រោះក្រៅជាកសិដ្ឋានចិញ្ចឹមក្រពើ ទីកន្លែងនោះក៏មានរៀបចំដាំផ្កាលម្អ និងរៀបចំតុបតែងមានកន្លែងថតរូបស្អាតៗ ទៅលេងប្រាកដជាពេញចិត្តតែម្តង។
ទីតាំង...
សាកហើយនៅ រសជាតិកាហ្វេលើភ្នំ លើឧទ្យានខេត្តកែប
ធ្លាប់ស្រមៃថា ចង់ដើរកម្សាន្តនៅទីកន្លែងដែលមានបរិយាកាសធម្មជាតិមែនទេ តែសម្រាប់អ្នកដែលចូលចិត្តទទួលទានកាហ្វេ ការដើរព្រៃធម្មជាតិប្រាកដជាពិបាកនឹងរកកន្លែងញ៉ាំកាហ្វេហើយ។
ពេលនេះមិនបាច់បារម្ភទេ កាហ្វេលើភ្នំមួយកន្លែងបាននឹងកំពុងតែល្បីល្បាញថាមានរសជាតិឆ្ងាញ់ ថែមទាំងអាចអង្គុយគយគន់ទេសភាពពីលើភ្នំប្រកបដោយព្រៃព្រឹក្សា និងអាចមើលឃើញសមុទ្រ យ៉ាងត្រជាក់ភ្នែកទៀតផង។
គួរឱ្យដឹងផងដែរថា កាហ្វេលើភ្នំនេះស្ថិតនៅឧទ្យានខេត្តកែប យើងហ្នឹងតែម្តង៕
Cr: Sivorn Darisano
...
គួរឱ្យសរសើរណាស់ យុវជនមួយរូបផលិតរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ដោយប្រើបច្ចេកទេស Zbrush sculpt មើលទៅរស់រវើកខ្លាំង
ថ្មីៗនេះយុវជនខ្មែរមួយរូប បានបង្កើតស្នាដៃសូន្យជារូបរបស់ព្រះបាទជ័យវរ្ម័នទី ៧ ដែលជាមហាវីរក្សត្រដ៏អង់អាចបំផុតក្នុងចក្រភពអង្គរប្រទេសកម្ពុជា យ៉ាងស្រស់ស្អាតអស្ចារ្យ ស្ទើតែដូចមនុស្សពិតៗ។
ការសូនជារូបសំណាកព្រះបាទជ័យវរ្ម័នទី ៧ ជារូបតូចៗសម្រាប់ដាក់តាំងមួយនេះ ត្រូវបានធ្វើឡើយដោយយុវជនមានគណនីហ្វេសប៊ុកឈ្មោះ Khun Ra ដោយប្រើវិធីសាស្ត្រ Zbrush sculpt...
ពូកែខាំភ្ញៀវទេសចរពេក! សត្វស្វាកាចៗមួយចំនួននៅប្រាសាទបាយ័ននឹងត្រូវយកចេញទៅព្រលែងនៅក្នុងព្រៃក្រៅឧទ្យានអង្គរ
ហ្វូងសត្វស្វាកាចៗមួយចំនួនដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។ តាមរយៈនេះ សត្វស្វាទាំងនោះបានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។ ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានបង្កហានិភ័យដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។ ប្រការនេះចាំបាច់ត្រូវយកចេញដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត។
ក្នុងន័យនេះ...
គំនិតគួរពិចារណាដើម្បីស្ថាបនា៖ ម៉ូតផ្ទះល្វែងបែបនេះ មានហានិភ័យណាស់ មិនសុវត្ថិភាពឡើយ នៅពេលមានអគ្គិភ័យឆាបឆេះ
សម័យបច្ចុប្បន្នសំណង់ផ្ទះល្វែង រីកដុះដាលស្អេកស្កេះគ្រប់ម៉ូតគ្រប់ម៉ាកទៅតាមការរចនាផ្សេងៗគ្នាទៅតាមតម្រូវការរបស់អតិថិជនរបស់ខ្លួន។ តែយ៉ាងណាសម្រាប់សំណង់មួយចំនួនបែរជាត្រូវប្រជាពលរដ្ឋយល់ថាមិនមានសុវត្ថិភាពនោះទេ ពិសេសគឺរាល់ពេលមានអគ្គិភ័យម្តងៗ។
នេះបើតាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះថា Chhay Koeng បានឱ្យដឹងថា៖ « សូមនិយាយដេីម្បីស្ថាបនា ម៉ូតផ្ទះបែបនេះមិនមានសុវត្ថិភាពទេពេលមានអគ្គីភ័យកេីតឡេីង ជាពិសេសជាន់ទីមួយ បេីឆេះជាន់ផ្ទាល់ដី អ្នកខាងលេីគ្មានកន្លែងសម្រាប់រំដោះខ្លួននោះទេ។ »...
អស់ទាស់ « រាំរាំរាំ »ពីអ្នកនាង មាស សុខសោភា ពិរោះកន្ត្រាក់អារម្មណ៍ ជាមួយ MV ប្លែកទំនើបមិនចាញ់បរទេស (មានវីដេអូ)
អ្នកនាង មាស សុខសោភា គឺជាតារាចម្រៀងដែលមានឈ្មោះបោះសម្លេងមួយរូប និងមានសមត្ថភាពមិនធម្មតា រហូតបានបើកផលិតកម្មផ្ទាល់ខ្លួនហើយ និងជាអ្នកចម្រៀងឯករាជ្យទៀតផង។
ថ្មីៗនេះ អ្នកនាង បានបញ្ចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ទាំងបទកម្សត់មនោសញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍ សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ដោយបទចម្រៀងដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺបទចម្រៀងថ្មី មានចំណងជើងថា «...
វីធីបង្ការជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ របស់ក្រសួងសុខាភិបាល ផលិតដោយអ្នកដែលមានទឹកចិត្តជួយសង្គមជាច្រើនស្ថាប័ន សុទ្ធសឹងតែយុវវន (មានវីដេអូ)
ថ្មីៗនេះក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាលកម្ពុជា បានបញ្ចេញវីដេអូអប់រំមួយ ស្តីពីការបង្ការជំងឺកូវីត១៩ នៅកន្លែងធ្វើការ ដើម្បីជាសារអប់រំទៅដល់ប្រជាជនខ្មែរទាក់ទងទៅនឹងការការពារការឆ្លងរាលដាលនៃជំងឺកូវីត១៩ ដែលគេគ្រប់គ្នាស្គាល់ថា ជាជំងឺឆ្លងរាលដាលជាសកលពាសពេញពិភពលោក ដែលធ្វើឱ្យគ្រប់បណ្តាប្រទេសមានការព្រួយបារម្ភជាខ្លាំង។
ក្រៅពីបង្កប់សារនៅក្នុងវីដេអូអប់រំខ្លីហើយនោះ តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា...
ផឹកស៊ីៗ ស៊ីដាច់ម៉ូតូ! មានន័យមែន វីដេអូអប់រំ «ស្តីអំពីការចាញ់បោកនៅពេលជួបជុំពិសាគ្រឿងស្រវឹង» នៃកម្មវិធី១ម៉ោងដើម្បីសង្គមជាតិ(មានវីដេអូ)
ថ្មីៗនេះវីដេអូអប់រំមួយទៀតហើយ ដែលជាការផលិតផ្ទាល់របស់លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ ជាអ្នកដឹកនាំរឿង និងផលិតករដ៏ល្បីល្បាញនៅក្នុងស្នាដៃផលិតរឿងល្បីៗជាច្រើន បានចេញធ្វើការផ្សព្វផ្សាយទៅលើគណនីហ្វេសប៊ុកផេករបស់កម្មវិធីផ្ទាល់។ ដោយវីដេអូនេះ បានផ្តិតទិដ្ឋភាពនៃការអប់រំទាក់ទងនឹងក្នុងវង់ផឹកស៊ីស្តីពីការចាញ់បោករបស់ជនខិលខូច។
វីដេអូនេះ បើតាមការបញ្ជាក់របស់់លោក កថាជ័យ បានឱ្យដឹងថា...