រកឃើញក្មេងប្រុសដែលពរប្អូនសុំលុយគេទិញទឹកដោះគោប្អូនហើយ! ពេលទៅដល់ផ្ទះផ្ទាល់ អ្នកស្រី ទ្រី ដាណា អាណិតខ្លោចចិត្ត
កាលពីមួយរយៈមុន រូបថតប្អូនប្រុសកម្សត់ពរប្អូនប្រុសដើរសុំលុយគេទិញទឹកដោះគោតាមផ្ទះ បានធ្វើឱ្យបណ្តាញសង្គមហ្វេសប៊ុកមានការអាណិតអាសូរជាខ្លាំង រហូតធ្វើឱ្យអ្នកស្រី ទ្រី ដាណា ម្ចាស់ផលិតផលគ្រឿងសម្អាងល្បី និងពូកែធ្វើបុណ្យធ្វើទានមានចិត្តសង្វេកចង់ស្វែងរូបប្អូនប្រុសដើម្បីជួយជាជំនួយផងដែរ។
សមតាមដូចបំណង ពេលនេះ អ្នកស្រី ទ្រី ដាណា បានរកផ្ទះប្អូនប្រុសឃើញហើយ ដែលស្ថិតនៅក្នុងខេត្តស្វាយរៀងឯណោះ...
លោក កថាជ័យ ប្រាប់ហេតុផលដែលចាក់បញ្ចាំង «ដើម្បីកូន» ជាថ្មី និងត្រូវបានជ្រើសទៅប្រកួតរង្វាន់អូស្កា (មានវីដេអូ)
ដើម្បីកូន គឺជាខ្សែភាពយន្ត ដ៏ល្បីល្បាញមួយដែលធ្លាប់បានដាក់បញ្ចាំងកាលពីឆ្នាំ ២០២០ កន្លងទៅ ថាជាភាពយន្តដែលស្តែងពីជីវិតពិត និងការលះបង់ដ៏ធំធេងរបស់ឪពុកម្នាក់ដើម្បីកូន ទោះខ្លួនពិកា ក្រលំបាកប៉ុណ្ណា ក៏មិនដែលត្អូញត្អែដែរ។
តែដោយសារតែវិបត្តិកូវីដ១៩ ខ្សែភាពយន្តនេះក៏បានដាក់ចុះផ្ងាកបញ្ចាំងចំនួន២ដងទៅហើយ ដើម្បីចូលរួមទប់ស្កាត់កូវីត១៩ ធ្វើឱ្យអ្នកគាំទ្រជាច្រើនខកខានបានទស្សនាភាពយន្តកម្សត់ស្រក់ទឹកភ្នែកមួយនេះ។
យ៉ាងណាមិញក្រោយរលកវិបត្តិបានធូរស្រាល ដើម្បីកូន...
ប្រជុំតារា តារា Tik Tok និងបុគ្គលល្បីៗ ចូលរួមការចាក់បញ្ចាំងរឿង «ដើម្បីកូន» ជាលើកទី២ នៅថ្ងៃដំបូងទឹកភ្នែកពេញរោងកុន
«ដើម្បីកូន» គឺជាស្នាដៃផលិតដ៏ល្អឯកមួយរបស់ផលិតកម្មកថាជ័យ ភាពយន្ត ដែលមានលោក កថាជ័យ ជាផលិតករ និងជាតារាសម្តែងផ្ទាល់ ស្តែងចេញពីក្តីស្រលាញ់ និងការលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូនរបស់ឪពុកម្នាក់។
ខ្សែភាពយន្តជីវិតមួយនេះ បានធ្វើឱ្យទស្សនិកជនកោតសរសើរមិនដាច់ពីមាត់ និងស្រក់ទឹកភ្នែកតាមសាច់រឿងម្តងរួចមកហើយកាលពិដើមឆ្នាំ ២០២០ តែដោយសារតែវិបត្តិកូវីត១៩ ខ្សែភាពយន្តមួយនេះត្រូវបានពន្យារពេលចាក់បញ្ចាំងបន្តដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងជាសកលនេះ...
ទឹកភ្នែកក្តុកក្តួល! នេះជាហេតុផលជាក់ស្តែង ដែលឪពុកម្តាយគួរនាំកូនៗ មកទស្សនាភាពយន្ត «ដើម្បីកូន»
ក្រោយការផ្ទុះជំងឺឆ្លងសកលកូវីត១៩ បានកន្លងផុត និងពន្យារពេលចាក់បញ្ចាំងចំនួន៣ដងរួច ពេលនេះ រឿងដើម្បីកូន បានចាក់បញ្ចាំងជាថ្មីម្តងទៀតហើយ។
ដោយទស្សនិកជាដែលទស្សនារឿងនេះរួច តែងតែផ្តល់យោបល់ជាក់ស្តែងថា ឪពុកម្តាយគួរនាំកូនៗមកទស្សនាភាពយន្តដើម្បីកូនមួយនេះ ដែលជាភាពយន្តពោរពេញដោយទឹកភ្នែកក្តុកក្តួល។ ហើយក៏អប់រំកូនៗឱ្យដឹងពីការលះបង់ និងទុក្ខលំបាករបស់ឪពុកម្តាយដែរ ដោយភាពយន្តនេះថែមទាំងធ្វើឱ្យកូនៗមួយចំនួនមានការឈឺចាប់ទទួលកំហុសដែលខ្លួនបានធ្វើបាបលោកពុក។
ចំណែកអត្ថបទមួយទៀតរបស់ទស្សនិកជនមួយរូបទៀតក៏បានបរិយាយប្រាប់កូនៗអោយបានយល់ទៅតាមសាច់រឿង ហើយកូនៗគាត់ដែលមិនស្គាល់ពីទុក្ខលំបាកឪពុកម្តាយគឺក្រោយពីទស្សនាហើយ ពួកគាត់កាន់តែយល់ច្បាស់ពីឪពុកម្តាយ...
ពីម្ចាស់ហាងកែសម្ផស្ស ធ្លាក់ខ្លួនកើតមហារីកស្បែកធ្ងន់ធ្ងររហូតចង់ស្លាប់ តែប្រឹងរស់ដើម្បីម្តាយលុះដង្ហើមចុងក្រោយ
លោក អ៊ុក សុខា អាយុ ៣០ ត្រូវបានគេដឹងថាបានកើតជំងឺរលាកស្បែកធ្ងន់ធ្ងរ រហូតកើតជាមហារីកស្បែកមិនអាចដើររួច ហើយបន្ទុកគ្រប់យ៉ាងបានធ្លាក់ទៅលើម្តាយចំណាស់មេម៉ាយដែលមានជំងឺប្រចាំកាយទៀតផង ដែលរូបភាពស្ត្រីចំណាស់ដើរលាងចានឱ្យគេរហូតអង្គុយយំគឺជាម្តាយរបស់បុរសកើតជំងឺមហារីកស្បែកនេះតែម្តង។
តាមការរៀបរាប់ដំបូង លោក អ៊ុក សុខា បានឱ្យដឹងថា...
ពន្យារ៣ដង ទីបំផុតខ្សែភាពយន្តជីវិត«ដើម្បីកូន» នឹងបញ្ចាំងជាថ្មីម្តងទៀតហៅទឹកភ្នែកទស្សនិកជន ចាប់ពីថ្ងៃ ៧មករា តទៅហើយ
«ដើម្បីកូន » ត្រូវបានគេដឹងថាជាខ្សែភាពយន្តជីវិតនិយាយពីការលះបង់ដ៏ធំធេងរបស់ឪពុកម្នាក់ដែលប្រឹងប្រែងដើម្បីកូនៗទោះបីជាខ្លួនក្រលំបាក និងវេទនាក្តី ដោយខ្សែភាពយន្តនេះបានហៅទឹកភ្នែកទស្សនិកជន និងអ្នកគាទ្រភញលូកទឹកភ្លូកដីទៅទស្សនានៅគ្រប់បណ្តារោងកុននានា។
តែដោយសារតែវិបត្តិកូវីដ១៩ ខ្សែភាពយន្តខ្នាតធំដ៏ល្បីល្បាញនេះ បានត្រូវផ្អាកបញ្ចាំងពាក់កណ្តាលទី៣ដងមកហើយ ដោយសារតែរោងកុនបិទដំណើរការដើម្បីចូលរួមទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ជាសកលមួយនេះ។ តែយ៉ាងណាមិញបន្ទាប់ពីស្ថានភាពបានស្ងប់ស្ងាត់មួយរយៈ ហើយរោងកុន រោងភាពយន្តបើកដំណើរការឡើងវិញ ពេលនេះភាពយន្តជីវិត «ដើម្បីកូន»...
ពិសេសណាស់ ដើមឆ្នាំ២០២១ លោករ៉េតធី ដូណា និងកថាជ័យ ពិភាក្សាពី វិស័យភាពយន្ត និង វិស័យតន្រ្តី
លោកហ៊ុយ យ៉ាឡេង ហៅ កថាជ័យត្រូវគេស្គាល់ថា ជាផលិតករ និងម្ចាស់ផលិតកម្មដែលមានស្នាដៃផលិតខ្សែភាពយន្តជាច្រើនរឿងសុទ្ធតែមានគុណភាពនិងមានភាពល្បីល្បាញខ្លាំង ពិសេសរឿងចុងក្រោយទាក់ទងនឹងខ្សែជីវិតការលះបង់របស់ឪពុក គឺរឿង«ដើម្បីកូន»។
យ៉ាងណាមិញ ស្រាប់តែមួយរយៈនេះដ្បិតតែដោយសារតែវិបត្តិកូវីត១៩ លោកកថាជ័យ បានសម្រាកដកឃ្លាពីវិស័យផលិតភាពយន្ត តែលោកបានផលិតកម្មវិធី និងរឿងអប់រំខ្លីជាច្រើនដើម្បីជួយសង្គមវិញ។ ជាពិសេសពេលនេះ...
ឆ្នាំថ្មី ស្រីអូនចិត្តធម៌ និងស្វាមី បញ្ចេញថវិកា ៥០ មុឺនដុល្លា សម្រាប់ចែកអំណោយសប្បុរសធម៌ទៅដល់ជនពិការ និងចាស់ជរាដែលមានជីវភាពលំបាកខ្លាំងទូទាំង ២៥ខេត្តក្រុង
មិនបាច់រៀបរាប់ច្រើន ក៏មនុស្សទូទាំងប្រទេសកម្ពុជាបានស្គាល់ហើយថាអ្នកនាង នួន ស៊ុន្ទរី ហៅស្រីអូន គឺជាអ្នកជំនួញដ៏ជោគជ័យនូវផលិតផលសុខភាពដ៏ល្បីល្បាញ ជាពិសេសអ្នកនាង និងស្វាមី មានកេរ្តិ៍ឈ្មោះល្បីខាងធ្វើបុណ្យធ្វើទាន និងការងារសប្បុរសធម៌ជាច្រើនគួរឱ្យសរសើរមែនទែន។
ក្រៅពីជួយអ្នកអត់ឃ្លាន អ្នកទីទាល់ និងជនចាស់ជរាជួបការលំបាក អ្នកនាងក៏មានកូនៗជាក្មេងកំព្រានៅមណ្ធលជាច្រើនដែលអ្នកនាងតែងតែផ្គត់ផ្គង់ផ្តល់ជំនួយរាល់ឆ្នាំ ការបញ្ចេញទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ទៅលើកិច្ចការសង្គម...
ការិយាល័យសង្គ្រោះ និងព្យាបាល នៃរដ្ឋបាលព្រៃឈើ ៖ ស្វា២ក្បាលដែលសន្លប់នោះ បានដឹងខ្លួនហើយ គឺពុំបានស្លាប់ដូចការចោទប្រកាន់នោះទេ
កាលពីម្សិលមិញនេះផ្ទុះព័ត៌មានយ៉ាងកក្រើក និងមានពាក្យចចាមអារ៉ាមតៗគ្នាថា អាជ្ញាធរខេត្តសៀមរាប បានប្រើវិធីចាប់សត្វស្វាចេញពីតំបន់អង្គរដោយប្រើវិធីខុសបច្ចេកទេសធ្វើឱ្យសត្វស្វាស្លាប់អស់ចំនួន២ក្បាល ធ្វើឱ្យមហាជនរងប្រតិកម្ម និងមានកំហឹងជាខ្លាំង។
យ៉ាងណាមិញមកដល់ព្រឹកថ្ងៃទិ ៣០ ខែធ្នូ ឆ្នាំ ២០២០ នេះ អាជ្ញាធរបានចេញមុខបកស្រាយហើយថា សត្វស្វាដែលមហាជនយល់ច្រលំថាស្លាប់ ការពិតគ្រាន់តែសន្លប់ប៉ុណ្ណោះ...
រំភើបមែន! ពេលនេះ«រឿងដើម្បីកូន» ត្រូវបានជ្រើសយកទៅចូលរួមប្រកួតពានរង្វាន់អូស្កាអន្តរជាតិហើយ
អាចថាជារឿងមួយដ៏ភ្ញាក់ផ្អើល និងមោទកភាពបំផុតសម្រាប់វិស័យភាពយន្តកម្ពុជា ដោយកាលពីម្សិលមិញនេះ Cambodia Oscar Selection Committee (COSC) ដែលជាក្រុមមួយដែលធ្វើការជ្រើសរើសភាពយន្តកម្ពុជាទៅកាន់កម្មវិធីជ្រើសរើសពានរង្វាន់ពិភពលោក បានសម្រេចចិត្តជ្រើសរើសភាពយន្តជីវិតរឿង «ដើម្បីកូន» ចូលទៅប្រកួតក្នុងកម្មវិធីពានរង្វាន់ Oscar លើកទី៩៣...