web analytics
Tuesday, July 27, 2021
- Advertisement -

ភាពយន្ត

កិច្ចប្រជុំអនឡាញតាមប្រព័ន្ធ ZOOM ដើម្បីពិនិត្យបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យភាពយន្ត ក្នុងវិបត្តិជំងឺកូវីដ-១៩

កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យភាពយន្ត ក្នុងវិបត្តិជំងឺកូវីដ-១៩។ ដោយកិច្ចកិច្ចប្រជុំមួយនេះ បានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ZOOM ដើម្បីពិនិត្យពិភាក្សាលើបញ្ហាប្រឈមនានារបស់ផ្នែកឯកជនក្នុងវិស័យភាពយន្ត ចំពោះមុខវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងរីករាលក្នុងព្រះរាជាណាចក្រកម្ពុជា...

លោក​ កថាជ័យ បង្ហាញពីបញ្ហាកម្មសិទ្ធបញ្ញាយ៉ាងឈឺចាប់ ក្រោយមានផេកជាច្រើនលួចចម្លងរឿង«ដើម្បីកូន» ដោយខុសច្បាប់

កាលពីថ្មីៗនេះ ដើម្បីជាការថ្លែងអំណរគុណចំពោះអ្នកគាំទ្ររបស់ខ្លួនកន្លងមក​ ទោះឆ្លងកាត់ការលំបាក និងវិបត្តិវីរុសឆ្លងជាច្រើនក្តី ​លោក ហ៊ុយ​ យ៉ាឡេង ហៅ កថាជ័យ បានសម្រេចចិត្តបង្ហោះផ្សព្វផ្សាយរឿងពេញ «ដើម្បីកូន» ជាសាធារណៈនៅលើបណ្តាញសង្កម ​យូធូបរបស់ខ្លួន កាលពីមួយរយៈមុននេះ។ តែយ៉ាងមិញអាចជារឿងមួយដ៏គួរឱ្យហួសចិត្តមួយ ...

ល្អមើលខ្លាំងណាស់! «វិកលចរិត» ​ភាពយន្តដែលធ្លាប់ល្បីល្បាញថា ​រន្ធត់ញាប់ញ័រមិនចាញ់រឿងហូលីវូត ​ពេលនេះបានដាក់ឱ្យទស្សនាជាផ្លូវការហើយ ​(មានវីដេអូ)

វិកលចរិត ​គឺជាខ្សែភាពយន្តដែលធ្លាប់បានចាក់បញ្ចាំងផ្អើលផ្លូកទឹកផ្លូកដី ​ល្បីថាជាភាពយន្តរន្ធត់បង្កប់ភាពអាថ៌កំបាំង ​និងមានភាពញាប់ញ័រមិនចាញ់ភាពយន្តបរទេសហូលីវូតឡើយ  ដោយមានការចូលរួមដឹកនាំ ​និងសម្តែងផ្ទាល់ដោយលោក ​ហ៊ុយ ​យ៉ាឡេង ហៅមាតុចក្រ ​ឬកថាជ័យ ​ជាម្ចាស់ផលិតកម្មផ្ទាល់ និងមានប្រវត្តិដឹកនាំខ្សែភាពយន្តល្បីៗជាច្រើនផងដែរ។ អ្វីដែលកាន់តែពិសេសពេលនេះ ​ភាពយន្តដ៏ពិសេសនេះ ត្រូវបានលោក...

ស្តែងៗពីវិបត្តិបច្ចុប្បន្ន «គ្រោះជីវិតកូវីត១៩» នឹងដំណើរការផលិតក្រោមការឧបត្ថម្ភធំ​ ពីក្រុមហ៊ុនសម្រស់ធម្មជាតិ និងបណ្តាក្រុមហ៊ុនសហការជាច្រើន

គ្រប់គ្នាប្រាកដជាបានដឹងច្បាស់រួចមកហើយថា​ តាំងពីចុងឆ្នាំ​ ២០១៩​ ដើមឆ្នាំ ២០២០​ វីរុសកូវីត១៩ បានរាតត្បាតទូទាំងប្រទេស ក្លាយជាជំងឺឆ្លងជាសកល​ ថែមទាំងប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសេដ្ឋកិច្ចពិភពលោកផងដែរ សូម្បីតែប្រទេសកម្ពុជាក៏ជួបវិបត្តិនេះស្ទើរគ្រប់វិស័យទៀតផង។ ដើម្បីចង់ឱ្យជំងឺកូវីត១៩​ ក្លាយជាមេរៀនប្រវត្តិសាស្រ្តសម្រាប់ពិភពលោក និងប្រទេសកម្ពុជាពេលនេះ​លោក​ ហ៊ុយ...

ពិធីបើកព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តកម្ពុជាចិនដ៏ឆ្នើមលើកទី៥ អញ្ជើញជាអធិបតីដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កម្មវិធីសម្ពោធបើក ពរឹត្តិការណ៍ “ដំណើរ ភាពយន្តចល័តកម្ពុជា ចិនដ៏ឆ្នើមលើកទី៥” បានប្រារព្ធ ធ្វើឡើងនៅសាលមហោស្រពចតុម្មុខ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត...

សមាគមរួមគ្នាអភិវឌ្ឍន៍ ដើម្បីសន្តិភាព ADP ទិញសំបុត្រ១ហល និងជួយចែករំលែកទៅដល់សិស្សអង្គការ CFC ចូលរួមទស្សនាភាពយន្ត ដើម្បីកូន (មានវីដេអូ)

ដើម្បីកូន ​គឺជាខ្សែភាពយន្តស្តីពីជីវិតពិត ​នៃការលះបង់របស់ឪពុកដើម្បីឱ្យកូនរស់ កូនបានល្អ ​ដែលរឿងនេះបាននឹងកំពុងតែមានភាពល្បីល្បាញខ្លាំងមែនទែនថាជាភាពយន្តពិសេស ល្អឯក និងកម្សត់ទប់ទឹកភ្នែកមិនបាន។ អ្វីដែលសំខាន់រឿងនេះជាខ្សែភាពយន្តមួយ ​ដែលជាប្រវត្តិសាស្រ្តហើយ ​ដែលមានក្រុមហ៊ុន និងអង្គការនានា ​ទិញផ្តាច់១ហល ​ជាបន្តបន្ទាប់សម្រាប់បុគ្គលិក និងសិស្សានុសិស្សនានាចូលទស្សនាជុំគ្នា ​ដើម្បីគាំទ្រវិស័យខ្សែភាពយន្តខ្មែរ។ តាមរយៈការបង្ហោះរបស់លោក...

ម្ចាស់ក្រុមហ៊ុន WineTime និងជាអតីតនាយកគ្រប់គ្រងអង្គការ​ PSE ទិញសំបុត្រ១ Hall រឿង «ដើម្បីកូន» ដល់សិស្ស PSE​​ ទស្សនា (មានវីដេអូ)

ដើម្បី​កូន គឺជាខ្សែភាពយន្តនិយាយពីជីវិត និងការតស៊ូរបស់ឪពុកម្នាក់ធ្វើគ្រប់យ៉ាងដើម្បីកូន ហើយក៏បានចាក់បញ្ចាំងសារជាថ្មីទៅតាមសំណូមពររបស់ទស្សនិកជនផងដែរ។​ ដោយសារតែនេះជាខ្សែភាពយន្តកម្សត់​ ស្រក់ទឹកភ្នែក​ និងមានអត្ថន័យ​នោះ មានទស្សនិកជនជាច្រើនបានចូលរួមទស្សនាយ៉ាងច្រើនកុះករទាំងតារាល្បីៗ បុគ្គលល្បីៗ ពិសេសថែមទាំងមានក្រុមហ៊ុនជាច្រើនបានម៉ៅទិញមានហលដើម្បីបុគ្គលិកចូលរួមទស្សនាផងដែរ ដោយក្នុងនោះមានម្ចាស់ក្រុមហ៊ុន Wine Time។ តាមរយៈគណនីហ្វេសប៊ុក​លោក​ កថាជ័យ...

លោក ហ៊ុយ យ៉ាឡេង​ ត្រូវបានអ្នកសារព័ត៌មានជប៉ុន​ និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិ​ជប៉ុន​ដាក់ឈ្មោះថា​ ជាបុរសបេ្តជ្ញាលះបង់ជីវិតលើខ្សែភាពយន្ត

កាលពីមួយរយៈមុន លោក ហ៊ុយ យ៉ាឡេង ហៅ​ កថាជ័យ ផលិតករ និងតួសម្ដែងជាតួឪពុកក្នុងខ្សែភាពយន្តខ្មែរមួយដែលធ្វើឱ្យទស្សនិកជនទប់ទឹកភ្នែកមិនបាន រឿងដើម្បីកូន​ បានផ្តល់កិត្តិយសធ្វើបទសម្ភាសន៍ជាមួយអ្នកស្រីយ៉ាម៉ាហ៊្សាគិពីទស្សនាវដ្ដីញញឹម​​​ ពាក់ព័ន្ធនឹងប្រវត្តិតស៊ូរបស់លោកនៅក្នុងវិស័យខ្សែភាពយន្តខ្មែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះលោកក៏បាននិយាយពីប្រវត្តិនៃការចិញ្ចឹមបីបាច់របស់លោក គំនិតរបស់លោកទៅលើប្រទេសជប៉ុន និងសារទៅកាន់ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នជាដើមផងដែរ...

មកស្គាល់កូនខ្មែរអូស្ត្រាលីមួយរូប ​ដែលជាអ្នកជំនាញកែពណ៌ និងផលិតរូបភាព VFX ​អន្តរជាតិ ​ដែលឈ្នះពានពីសហរដ្ឋអាមេរិច​(មានវីដេអូ)

លោក ​Tim Pek  (ធីម ​ប៉ិក) ​ត្រូវបានអន្តរជាតិទទួលស្គាល់ថាជាអ្នកជំនាញកែពណ៌ និងផលិតវីដេអូដ៏មានស្នាដៃលេចធ្លោមួយរូប ​ដែលលោកគឺជាកូនខ្មែរ ​ដែលធ្លាប់ភៀសខ្លួនសម័យសង្គ្រាមទៅជំរុំខៅអ៊ីដាងក្នុងឆ្នាំ ១៩៨៤ និងបន្តទៅប្រទេសអូស្រ្តាលីក្នុងឆ្នាំ ១៩៨៨ រហូតដល់សព្វថ្ងៃ។ ដ្បិតតែលោកគឺជាក្មេងកំព្រា តែលោកបានប្រឹងប្រែងតស៊ូរៀនសូត្រ...

SHADOW IN THE CLOUD(ស្រមោលក្នុងពពក) គ្រាន់តែឈុតខ្លីពិតជាមិនធម្មតា

Chloe Grace Moretz ជាតារានៅក្នុងស្រមោលពពកក្នុងនាមជាអ្នកបើកយន្តហោះចម្បាំង Maude Garrett ដែលចូលរួមជាមួយនាវិកបុរសទាំងអស់នៃអ្នកបំផ្ទុះគ្រាប់បែក B-17 នៅពាក់កណ្តាលសង្គ្រាមលោកលើកទី ២ ។ ជាមួយនឹងកញ្ចប់សំងាត់ដ៏ខ្ពស់បំផុតនៅក្នុងភាគហ៊ុនក្រុមហ៊ុន Garrett ក៏ត្រូវបានបង្ខំឱ្យឈ្លោះប្រកែក...

ពត៌មានថ្មីៗ

- Advertisement -