web analytics
Tuesday, October 12, 2021

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ផ្តល់អំណោយជាសម្ភារ:គ្រឿងឧបភោគ បរិភោគ ដល់មន្រ្តីរាជការនាយកដ្ឋានដែលកំពុងប្រឈមនឹងការខ្វះខាតពេលបិទខ្ទប់

កាលពីថ្មីៗនេះ លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញមុខថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដែលបានផ្តល់ជាអំណោយមួយចំនួនសម្រួលដល់ការលំបាករបស់មន្ត្រីក្រសួងដែលកំពុងតែជួបប្រទះក្នុងវិបត្តិកូវីត១៩ ក្នុងពេលកំពុងតែបិទខ្ទប់ប្រទេសនេះ។

តាមរយៈគណនីហ្វេសប៊ុករបស់ លោក ប៉ុក បូរ​ក្ស បានបង្ហោះរូបភាពជាច្រើននៅក្នុងការចែកអំណោយ ថែមទាំងបានរៀបរាប់យ៉ាងលម្អិតថា៖ « តាំងនាមមន្រ្តីរាជការនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ឯ.ឧ ហ៊ឺ វីរះ ប្រធានក្រុមការងារយុវជនគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ព្រមទាំងឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំយុវជនក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដែលបានផ្តល់អំណោយជាសម្ភារ:គ្រឿងឧបភោគ បរិភោគ ដល់មន្រ្តីរាជការនាយកដ្ឋានមួយចំនួនដែលកំពុងប្រឈម និងខ្វះខាតជីវភាពក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសា្រស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ »។

គួរឱ្យដឹងផងដែរថា ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីត១៩ដែលកំពុងតែកើនឡើងករណីឆ្លងច្រើនគួរឱ្យព្រួយបារម្ភនោះ ប្រមុខរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ។

តែកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលក៏បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»


- Advertisement -
- Advertisement -