web analytics
Wednesday, July 28, 2021

លោក កថាជ័យ៖ បុគ្គលមានសមត្ថភាព៣រូប ស័ក្តសមបន្តវេនដឹកនាំរឿងបន្តពីលោក ម៉ៅ អាយុទ្ធ

ពិតជាដំណឹងដ៏ក្រៀមក្រំបំផុតដោយ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាបុគ្គលដែលមានស្នាដៃជាច្រើននៅក្នុងដឹកនាំរឿងល្បីៗជាច្រើនបន្សល់ទុក បានទទួលមរណភាពនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១នេះ ដោយសារតែជំងឺកូវីត១៩។

ក្នុងវេលាដ៏ក្រៀមក្រំនេះ ឯកឧត្តម ម៉ៅ អាយុទ្ធ ក៏បាននឹងកំពុងតែបន្សល់នូវគម្រោងរឿងភាគដ៏ល្អឯកមួយរឿងផងដែរ ដែលធ្លាប់មានឈ្មោះល្បីនៅក្នុងល្ខោនវិទ្យុតាំងពីជាង១០ឆ្នាំមុននោះគឺរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» តែមិនដឹងថាស្នាដៃពិសេសដែលជាប្រវត្តិពិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរបបខ្មែរក្រហមនេះ ត្រូវបានធ្លាក់លើអ្នកផលិត និងដឹកនាំបន្តណាឡើយ។ តែក្នុងនោះលោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានចេញមកមករៀបរាប់ថាមានតែបុគ្គល៣រូបប៉ុណ្ណោះដែលអាចស្នងតំណែងឯកឧត្តម ម៉ៅ អាយុទ្ធ បាន។

តាមរយៈលោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានរៀបរាប់លើគណនីផ្ទាល់ខ្លួនថា៖ « គ្រាន់តែជាយោបល់របស់ខ្ញុំ🙏🎬🎥អ្នកដែលអាចសាកសមក្លាយជាអ្នកដឹកនាំរឿង🎥កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី🎬បន្តរពីលោកគ្រូ ម៉ៅ អាយុទ្ធ🙏🎬មានបីអ្នក🙏🎬🎥

១ លោកគ្រូ ឆេង វណ្ណា អ្នកដឹកនាំជើងចាស់រៀនចប់ ភាពយន្តមកពីសូវៀត និងជាកូនប្រុសលោកព្រឹទ្ធាចារ្យឆេង ផុន និងជាអ្នកដឹកនាំរឿងអប់រំល្បីៗជាច្រើននៅក្នុងមណ្ឌលស្រ្តីកម្ពុជា រឿងនំបញ្ចុកសម្លរខ្មែរដែលខ្ញុំសម្តែងក៏គាត់ជាអ្នកដឹកនាំរឿងដែរ🙏🎬🎥

២ លោកពូ រិទ្ធី ប៉ាន ជាអ្នកដឹកនាំរឿងដែលមានបទ ពិសោធដឹកនាំរឿងពីជីវិតក្នុងរបបខ្មែរក្រហមយ៉ាងច្រើន ហើយរហូតដល់គាត់ទទួលបានពានអូស្ការទៀតផង🙏

៣ លោកពូ ទិត ធារិទ្ធ ជាអ្នកដឹកនាំរឿងជើងចាស់ជាអ្នកជំនាញកាមេរាបម្រើការនៅទូរទស្សន៍ជាតិយូរមកហើយ ហើយរឿងដែលលោកដឹកនាំល្បីតាំងពីឆ្នាំពីរពាន់ជាង នោះគឺរឿង កតញូ 🙏🎬🎥

នេះគ្រាន់តែជាគំនិតយោបល់ខ្ញុំប៉ុណ្ណោះការសម្រេចចិត្ត គឺយើងរង់ចាំមើលគណៈកម្មការផលិតជាអ្នកសម្រេច »។


- Advertisement -
- Advertisement -