កាលពីមុនកម្ពុជាមានទឹកដីធំធេងខ្លាំងណាស់ ជាចក្រភពមួយនៅក្នុងទ្វីបអាស៊ី តែដោយសារតែកត្តាសង្គ្រាមនោះ កម្ពុជាបានបាត់បង់ទឹកដីយ៉ាងធំធេងទៅកាន់ប្រទេសជិតខាងគួរឱ្យសង្វេក។
បើទោះបីជាទឹកដីស្ថិតនៅប្រទេសដទៃ តែប្រជាជនខ្មែរដែលជាម្ចាស់ទឹកដីដើម តែងតែមិនភ្លេចជាតិកំណើតខ្លួនឯងឡើយ ថែមទាំងថែរក្សាភាសា ជាតិ សាសន៍ ប្រពៃណី និងវប្បធម៌ខ្មែរយ៉ាងភ្ជាប់ផ្ជួន។ នៅក្នុងនោះប្រជាជនខ្មែរ ក៏បានកសាង សារមន្ទីរវប្បធម៌ខ្មែរ ខេត្តព្រះត្រពាំង ដោយបច្ចុប្បន្ននេះមានឈ្មោះថា ខេត្តត្រាវិញ ប្រទេសវៀតណាម។
តោះចង់ដឹងថាសារមន្ទីរខ្មែរនៅខេត្តព្រះត្រពាំង មានរូបរាងបែបណាទស្សនារូបភាពខាងក្រោមនេះ៕
ប្រភព៖ សារមន្ទីរវប្បធម៌ខ្មែរ ខែត្រព្រះត្រពាំង