web analytics
Thursday, April 8, 2021

អំណោយទឹកចិត្តថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជូនបងប្អូនប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាគ្រាកំពុងរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ ១៩

កាលពីពេលថ្មីៗនេះ ដោយមើលឃើញពីគំរូវីរភាពមហាសប្បុរសរបស់ លោក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ ចន្ទមុនី ដែលជាថ្នាក់ដឹកនាំយុវជនគំរូនោះ ក្រុមយុវជនក្រៅប្រព័ន្ធ ក្រុម iDi និង គ្រុប Telegram : Anti Covid19 Cambodia បានគៀងគរអំណោយពីសប្បុរជន ដែលមានក្រុមហ៊ុនជាង ៣០ ប្រគល់ជូន លោក ហ៊ុន ម៉ាណែត ដើម្បីបែងចែកជូនដល់ប្រជាពលរដ្ឋប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៣០០ គ្រួសារ ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ១៩ តំណាងដ៏ខ្ពង់ខ្ពស់ដោយ លោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ, អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាស្ថាបនិកគ្រុប Telegram : Anti Covid19 Cambodia ។

ដោយពិធីនេះ ត្រូវបានរៀបចំឡើងនៅមុខមន្ទីរពេទ្យសូរិយា ស្ថិតនៅអាគារលេខ ផ្ទះ ៥០-៥២ ផ្លូវលេខ ១៧២ សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ។

លោក ហោ សេរីវឌ្ឍន៍ បានថ្លែងក្នុងឱកាសនោះថា លោក ហ៊ុន ម៉ាណែត និងលោកស្រី គឺជាគំរូដ៏ថ្លៃថ្លារបស់យុវជនជំនាន់ក្រោយយើង ដែលលះបង់ពេលវា កម្លាំងកាយចិត្ត សុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជម្ងឺកូវីដ១៩នេះ យ៉ាងសកម្មបំផុត បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើតឡើងនៅកម្ពុជា ដែលយើងមិនទាន់ឃើញមានសញ្ញាធូស្រាលនូវឡើយទេ។

លោកក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ជូនដល់បងប្អូនប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ សូមមេត្តាអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការណ៍សុខាភិបាល “៣ការពារ និង ៣កុំ” ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ហើយក៏សូមអំពាវនាវ បើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ។ លោកក៏បានបន្តទៀតថា សកម្មភាពចូលរួមរបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាលនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកពិតៗក្នុងកាលៈទេសៈនេះ។

ជាចុងក្រោយ លោក ហោ សេរីវឌ្ឍន៍ ក៏បានផ្តាំផ្ញើរនូវសារចំនួន ៣ ដល់ប្រជាពលរដ្ឋដែលចូលរួមគឺ :

១. សូមមេត្តាជួយទុក្ខធុរៈគ្នាចំពោះអ្នកជិតខាងដែលខ្វះខាតនាពេលនេះ ព្រោះជាពេលវេលាដែលត្រូវជួយគ្នាទៅវិញទៅមក។

២. ត្រូវមានសង្ឃឹម និងជំនឿចិត្តចំពោះអនាគាត ជាពិសេស មានសង្ឃឹមថា ដំណោះស្រាយពីជម្ងឺកូវីដ១៩ នេះនឹងមាន ហើយការរកចំណូលនឹងមកជាធម្មតាវិញនាពេលខ្លីខាងមុខ ដែលមានរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ខិតខំដោះស្រាយគ្មានពេលសម្រាកឡើយ។

៣. ត្រូវខិតខំឲ្យកូនបានរៀនសូត្រ ទោះជាសាលាបានបិទក្តី ត្រូវឆ្លៀតពេលក្នុងការបង្រៀនកូន និងពេលសាលាបើកវិញ ត្រូវឲ្យកូនខិតខំរៀនឲ្យបានចប់ ដើម្បីជាក្តីសង្ឃឹមគ្នាដល់គ្រួសារ និងសង្គមជាតិ។

តាមប្រសាសន៍ណែនាំរបស់ លោក ហ៊ុន ម៉ាណែត អំណោយនាពេលនេះនឹងត្រូវធ្វើការបែងចែកដល់ ៣០០ គ្រួសារតាមគោលដៅរួមមាន ៖ បងប្អូនប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាសមាជិកសមាគមរួមគ្នាអភិវឌ្ឍន៍ ដើម្បីសន្តិភាព (ADP), សមាគមកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (CAID) និងបងប្អូនដែលនៅក្រៅសមាគម ដែលត្រូវការចាំបាច់បំផុត។

អំណោយសម្រាប់ ៣០០ គ្រួសារនេះមានដូចជា៖ ម៉ាស និងថ្នាំមន្ទីរពេទ្យសូរិយា ៣០០ កញ្ចប់, អង្ករសុខកែវ ៣ តោន, ទឹកត្រី និងទឹកស៊ីអ៊ីវ ៣០០យួរ, មី ៣.០០០ កញ្ចប់, ត្រីខ ១៥ កេស, នំស្រួយ លី លី ៧ កេសធំ និង ថវិកា ៦លានរៀល ។

ខាងក្រោមនេះជាបញ្ជីរាយនាមឈ្មោះបណ្តាក្រុមហ៊ុនដែលបានចូលរួម សហការ ឧបត្ថម្ភ :

១ : មន្ទីរពេទ្យ សូរិយា
២ : Park Villa
៣ : ក្រុមហ៊ុន សុខ កែវ
៤ : P-Trust Intelligence
៥ : Grand Law Group (GLG)
៦ : MT Residence
៧ : មីក្រូហិរញ្ញវត្ថុ អនាគត
៨ : Bopha Bassac
៩ : MOHA Digital
១០ : បូរីឡាក់គីវ័ន
១១ : Property 78
១២ : ក្រុម ហ៊ុន TAN MENG
១៣ : Diamond Region
១៤ : សហគ្រាស លាង ឡេង
១៥ : Continent
១៦ : នំស្រួយ លី លី
១៧ : The Money
១៨ : Davitra Cambodia
១៩: Diamond Region
២០.ម៉ារីសា
២១: មេហ្គាវ៉ុល ខេមបូឌា
២២. ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី
២៣. Master Suki soup
២៤. VT Engineering & Construction
២៥ : SEVEN Printing Service Co.,LTD
២៦ : គេហទំព័រអាណាចក្រខ្មែរ
www.khempire.com
២៧ : Deam
២៨ : CHN News
២៩ : សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)
៣០ : សាលាអន្តរជាតិហ្វ័រអេច្ឆ (4HIS)
៣១: CoGen Recruitment & Training ៕


- Advertisement -
- Advertisement -