web analytics
Monday, June 21, 2021

កិច្ចប្រជុំអនឡាញតាមប្រព័ន្ធ ZOOM ដើម្បីពិនិត្យបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យភាពយន្ត ក្នុងវិបត្តិជំងឺកូវីដ-១៩

កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យភាពយន្ត ក្នុងវិបត្តិជំងឺកូវីដ-១៩។

ដោយកិច្ចកិច្ចប្រជុំមួយនេះ បានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ZOOM ដើម្បីពិនិត្យពិភាក្សាលើបញ្ហាប្រឈមនានារបស់ផ្នែកឯកជនក្នុងវិស័យភាពយន្ត ចំពោះមុខវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងរីករាលក្នុងព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំអនឡាញតាមប្រព័ន្ធ ZOOM នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងមានការអញ្ជើញចូលរួមពីសំណាក់ផលិតករភាពយន្ត អាជីវករ ម្ចាស់រោងភាពយន្ត តំណាងសមាគមភាពយន្ត និងតំណាងសមាគមសិល្បករកម្ពុជាជាច្រើនរូបផងដែរ៕

ប្រភពអត្ថបទ ៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌


- Advertisement -
- Advertisement -