web analytics
Thursday, September 16, 2021

កុំប្រហែស! ទោះបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ សូមចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល

ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺជាការផ្ទុះឡើងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកទី៣ និងជាទ្រង់ទ្រាយធំដែលមិនធ្លាប់មានសម្រាប់ប្រទេសកម្ពុជាយើង ដែលយើងត្រូវរួមគ្នាបង្ការការពារទាំងអស់គ្នា។ បើទោះបីជាវ៉ាក់សាំងការពារកូវីត១៩ បានកំពុងតែចាក់ជូនប្រជាជនដោយឥតគិតថ្លៃយ៉ាងណាក៏ដោយ តែយើងក៏ត្រូវតែបង្ការការពារឱ្យភ្ជាប់ផ្ជួនដដែលមិនត្រូវធ្វេសប្រហែសឡើយ។

សូមចូលរួមបង្ការ ការពារ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ទោះបានចាក់វ៉ាក់ សាំងរួចហើយក៏ដោយ និង សូមចូលរួម អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេស អនុសាសន៍ សម្តេចតេជោសែន ៣ការពារ និង ៣កុំ ។

គ្រាន់តែអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ, ៣ កុំ និង២ចូលរួម ដូចខាងក្រោម៖

៣ការពារគឺ ៖

ទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។

ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ។

ទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ។

៣កុំមានន័យថា៖

ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។

ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និង

ទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។

គួរបញ្ជាក់ផងដែរថា ទោះបីជាអ្នកចាក់វ៉ាក់សាំងហើយក៏ដោយ កុំគិតថាមិនឆ្លង​ មិនការពារនោះ អ្នកអាចនឹងនាំជំងឺឆ្លងទៅដល់អ្នកមិនទាន់ចាក់វ៉ាក់សាំងបានផងដែរ៕


- Advertisement -
- Advertisement -