web analytics
Tuesday, July 27, 2021

ព្រឹត្ដិការណ៍សហគមន៍កាន់តែរាលដាល! តោះមកដឹងពីវិធីបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ (មានវីដេអូ)

វិបត្តិកូវីត១៩ ​បាននឹងកំពុងតែកើតឡើងជាទ្រង់ទ្រាយធំជាលើកទី៣ម្តងទៀតហើយនៅក្នុងប្រទេសកម្ពូជាយើង ​ដោយលើកនេះមានឈ្មោះថាព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ចំនួនអ្នកឆ្លងថ្មីបានកើនឡើងជាង១០០នាក់ ព្រមទាំងមានករណីកូវីដបម្លែងថ្មីទៀតផងដែរ។

នៅក្នុងនោះដែរ ទីតាំង និងហាងជាច្រើនដែលជាប់ពាក់ព័ន្ធនឹងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ ក៏បានបិទទ្វារជាបន្ដបន្ទាប់ ស្របពេលក្រុមការងាររបស់ក្រសួងសុខាភិបាលកំពុងស្រាវជ្រាវរកទីតាំងជាប់ពាក់ព័ន្ធផ្សេងៗទៀត ហេតុនេះហើយពេលនេះក្រុមការងារ ​១ម៉ោងដើម្បីសង្គមជាតិ ​របស់លោក កថាជ័យ ក៏បានផលិតវីដេអូអប់រំថ្មីស្តីពីវីធីបង្ការជំងឺកូវីដ-១៩ នៅរោងចក្រផងដែរ។

ដើម្បីបង្ការជំងឺកូវីដ-១៩ នៅរោងចក្រយើងត្រូវ៖

– ត្រូវរក្សារគម្លាតពីមនុស្សម្នាក់ទៅម្នាក់ឲ្យបានយ៉ាងតិចមួយម៉ែតកន្លះ

– លាងដៃជាមួយសាប៊ូ ឬបាញ់អាកុលញឹកញាប់

– មិនត្រូវបរិភោគម្ជូររួមគ្នាទេ ត្រូវបែងចែកឬខ្ចប់ដោយឡែក

សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីទប់ស្កាត់ និងបង្កាជំងឺកូវីដ១៩ តាមរយៈ រក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល និងអនាម័យអោយបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួងសុខាភិបាល៕


- Advertisement -
- Advertisement -