web analytics
Sunday, May 9, 2021

ក្តូកក្តួលខ្លាំង! កំពុងរៀបចំថតរឿងអំពីវិបត្តិកូវីត១៩ លោក កថាជ័យ ជួបរឿងពិតថ្មីដែលធ្លាប់តែឃើញនៅស្រុកគេ

ដូចយើងបានដឹងហើយថា ​ដោយសារតែការរងផលប៉ះពាល់ពីជំងឺកូវីត១៩ ​ដែលជាជំងឺឆ្លងជាសកល ​ក្រៅពីមានផលប៉ះពាល់ដល់សុខភាពទូទាំងពិភពលោក ​សូម្បីតែសេដ្ឋកិច្ចក៏ជួបនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរផងដែរ។

ដោយសារតែបទពិសោធន៍ជីវិតពិតនូវការរងផលប៉ះពាល់វិបត្តិកូវីត១៩នេះហើយ ​បានជាបណ្តាលចិត្តឱ្យលោក ហ៊ុយ យ៉ាឡេង ​ហៅកថាជ័យ ​បានសម្រេចចិត្ត ផលិតរឿងខ្នាតធំមួយមានចំណងជើងដា « គ្រោះជីវិតកូវីដ១៩ ​» ​ដោយផ្អែកទៅលើរឿងពិតជាក់ស្តែងនៅក្នុងសង្គមប្រទេសកម្ពុជាយើងតែម្តង ដោយចំណាយដើមទុកជាច្រើនក្រោមការជួយឧបត្ថម្ភពីម្ចាស់ក្រុមហ៊ុនជាច្រើនទៀតផង។

ជាក់ស្តែង ​ក្នុងអំឡុងពេលដែលពិធីក្រុងពាលីផលិតរឿងនេះរយចរាល់​និងកំពុងតែចេញរៀបចំថតខ្សែភាពយន្តនេះ លោក កថាជ័យ បានរៀបរាប់រឿងពិតដ៏គួរឱ្យក្តុកក្តួលមួយធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករន្ធត់ចិត្ត និងសង្វេកជាខ្លាំងផងដែរ។

តាមរយៈគណនីហ្វេសប៊ុកជាផ្លូវការរបស់លោក កថាជ័យ បានឱ្យដឹងថា៖ «​ ខ្ញុំកំពុងរៀបចំថតរឿងអំពីវិបត្តិកូវីត១៩🙏 តែបានទទួលរឿងពិតថ្មីដែលធ្លាប់តែឃើញនៅស្រុកគេ🙏គឺបងប្រុសដែលខ្ញុំគោរពគាត់ហោះមកពីប្រទេសបារាំងបន្ទាន់ដើម្បីមកមើលម្តាយឈឺធ្ងន់តែគាត់ត្រូវជាប់ចត្តាឡីស័ក😭ទីបំផុតគាត់បានត្រឹមឡាយវីឌីអូមើលម្តាយស្លាប់ជាលើកចុងក្រោយ😭អារម្មណ៍នេះពិតជាអួលរកអ្វីថ្លែងមិនបាន🙏😭🙏សូមបងប្រុសរឹងមាំឡើងបង🙏 Sarapich Pin បងប្រុសធ្វើបានល្អណាស់មិនដូចអ្នកខ្លះលួចចេញពីចត្តាឡីស័កអោយគេអំពល់ទុក្ខគ្រប់គ្នា😭​»។

នេះពិតជាស្តែងពីរឿងពិតដែលកើតឡើងនៅក្នុងសង្គមខ្មែរប្រាកដមែន ​ហើយយើងខ្ញុំក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសពពីចម្ងាយផងដែរ៕


- Advertisement -
- Advertisement -