ដើម្បីចង់ឱ្យជំងឺកូវីត១៩ ក្លាយជាមេរៀនប្រវត្តិសាស្រ្តសម្រាប់ពិភពលោក និងប្រទេសកម្ពុជាពេលនេះលោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានប្រកាសថានឹងផលិតខ្សែភាពយន្តបែបអប់រំមួយមានចំណងជើងថា «គ្រោះជីវិតកូវីត១៩ » ស្តែងពីវិបត្តិធំៗដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា។
ហើយព្រឹកថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០២១ «គ្រោះជីវិតកូវីត១៩ » បានធ្វើពិធីក្រុងពាលីចេញថតជាផ្លូវការហើយ ក្រោមវត្តមានសិល្បករ ក្នុងសាច់រឿងសំខាន់ៗ ចូលរួមសម្តែង ដោយក្នុងនោះកញ្ញាយ៉ែម ស្រីពេជ្រ គឺជាតួស្រីឯកនៅក្នុងរឿងនេះតែម្តង។
លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានបង្ហើបឱ្យដឹងថា ស្នាដៃនេះ មានរសជាតិច្រើនលាយឡំគ្នា យំ កម្សត់ និងលាយសំណើច ហើយរឿង «គ្រោះជីវិតកូវីដ១៩» នេះក៏មានគម្រោងអាចនឹងដាក់បញ្ចាំងមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរតាមភាពជាក់ស្តែង។
គួរឱ្យដឹងផងដែរថារឿង មានការចូលជួយឧបត្ថម្ភធំ ក្រុមហ៊ុនសម្រស់ធម្មជាតិ និងការជួយសហការពីក្រុមហ៊ុនជាច្រើនដូចជា៖ PARK VILLA សំបូរណ៍មានជ័យ bee rice សាលាអន្តរជាតិ វើលដ៏កម្ពុជា Agribee Cambodia Plc L192 និង Wine Time រួមទាំងយុវជនក្រៅប្រព័ន្ធ/សមាគមរួមគ្នាអភិវឌ្ឍន៍ដើម្បីសន្តិភាព និងកម្មវិធី១ម៉ោងដើម្បីសង្គមជាតិ៕
អត្ថបទ៖ ក្នុងស្រុក