វិកលចរិត គឺជាខ្សែភាពយន្តដែលធ្លាប់បានចាក់បញ្ចាំងផ្អើលផ្លូកទឹកផ្លូកដី ល្បីថាជាភាពយន្តរន្ធត់បង្កប់ភាពអាថ៌កំបាំង និងមានភាពញាប់ញ័រមិនចាញ់ភាពយន្តបរទេសហូលីវូតឡើយ ដោយមានការចូលរួមដឹកនាំ និងសម្តែងផ្ទាល់ដោយលោក ហ៊ុយ យ៉ាឡេង ហៅមាតុចក្រ ឬកថាជ័យ ជាម្ចាស់ផលិតកម្មផ្ទាល់ និងមានប្រវត្តិដឹកនាំខ្សែភាពយន្តល្បីៗជាច្រើនផងដែរ។
អ្វីដែលកាន់តែពិសេសពេលនេះ ភាពយន្តដ៏ពិសេសនេះ ត្រូវបានលោក ហ៊ុយ យ៉ាឡេង ប្រកាសដាក់បញ្ចាំងជាសាធារណៈជាផ្លូវការហើយនៅលើឆាណែលយូធូបរបស់លោកផ្ទាល់ ដោយលោក កថាជ័យបានរៀបរាប់យ៉ាងដូច្នេះថា៖ « ដើម្បីអបអរក្នុងការតស៊ូ១ឆ្នាំជាងមកហើយទម្រាំទទួលឆាណែលផ្លូវការនេះត្រឡប់មកវិញ និងអបអរការទទួលបានជារបស់ដែលខ្លួនយើងជាអ្នកបង្កើតត្រឡប់មកវិញ សូមជូនកាដូនូវស្នាដៃដំបូងដែលអ្នកគាំទ្រភាពយន្តចាប់ផ្តើមស្គាល់ខ្ញុំបាទ ជាអ្នកដឹកនាំរឿងនិងតារាសម្តែងនិងអ្នកនិពន្ធ អរគុណដែលបានគាំទ្រនិងមានអ្វីថ្មីជាច្រើនទៀត នៅលើឆាណែលមួយនេះបន្តរទៀត. ភាពយន្តរឿងវិកលចរិត-Full Movie(Psychotic) »។
ដើម្បីជ្រាបច្បាស់សូមទស្សនារឿង វិកលចរិតនៅលើបណ្តាញសង្គមយូធូប ខាងក្រោមនេះ៖