web analytics
Sunday, September 19, 2021

ទោះមិនទទួលឧបត្ថម្ភពីស្រាបៀរ​ តែសង្ក្រាន្តបៃតង បែរជាទទួលបាន៧ម៉ឺនដុល្លារ​ ពីស្រីអូននារីចិត្តធម៌សម្រស់ធម្មជាតិគួរមោទនភាពបំផុត

កម្មវិធីសង្ក្រាន្តបៃតង គឺជាកម្មវិធីដែលធ្លាប់បានប្រកាសយ៉ាងមុតមាំថា នឹងមិនទទួលការឧបត្ថម្ភពីស្រាបៀរ និងគ្រឿងស្រវឹងណាមួយឡើយ ដែលការធ្វើបែបនេះអាចនឹងមិនអាចឱ្យកម្មវិធីនេះរលូនទៅមុខ ឬដំណើរការនោះទេ។

តែអ្វីដែលកាន់តែគួរឱ្យរំភើបចិត្តនោះ កម្មវិធីនេះបែរជាត្រូវបានក្រុមហ៊ុនដែលដឹកនាំដោយនារីចិត្តធម៌​ ស្រីអូន ដែលជាក្រុមហ៊ុនសម្រស់ធម្មជាតិបានមើលឃើញ និងយល់ពីតម្លៃ​ រហូតចេញមកឧបត្ថម្ភផ្តាច់មុខចំនួនដល់ទៅ៧ម៉ឺនដុល្លារឯណោះ។

នេះបើតាមរយៈគណនី​ហ្វេសប៊ុកផេកជាផ្លូវការរបស់ Baitong Sangkran-បៃតងសង្ក្រាន្ត បានឱ្យដឹងថា៖ « ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ សន្និសីទសារព័ត៌មានស្តីអំពី ព្រឹត្តិការណ៍បៃតងសង្ក្រាន្ត
អ្វីដែលជាការព្រួយបារម្ភរបស់ពួកយើង លែងជាការព្រួយបារម្ភទៀតហើយ។
ដំបូងគ្រប់គ្នាគិតថា ការមិនទទួលយកការឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀរ គឺស្មើនឹងមិនអាចធ្វើឲ្យកម្មវិធីដ៏ធំនេះដំណើរការទៅដោយរលូនបាន តែអ្វីៗត្រូវកើតឡើងផ្ទុយអំពីការគិតរបស់ពួកគាត់ទាំងអស់។

សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន សម្រស់ធម្មជាតិ – Natural Beauty ដែលបានផ្តល់សេចក្តីសង្ឃឹមនិងចូលរួមជាមួយគ្នាក្នុងការលើកកម្ពស់វប្បធម៌ជាតិនិងការពារធនធានធម្មជាតិដោយឧបត្ថម្ភជាថវិកាចំនួន ៧០,០០០$ ដើម្បីធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ <<បៃតងសង្ក្រាន្ត>> នេះដំណើរការទៅដោយរលូននិងជោគជ័យ🙏🙏🙏
សូមប្រសិទ្ធិពរ បវរសួស្តី មហាប្រសើរ និងពុទ្ធពរទាំង៤ប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ🙏🙏🙏​ »។

នេះពិតជាទឹកចិត្តដ៏ប្រពៃមិនអាចកាត់ថ្លៃបានផងដែរ​ របស់ក្រុមហ៊ុនរបស់នារីចិត្តធម៌ពិតប្រាកដមែន៕


- Advertisement -
- Advertisement -