web analytics
Wednesday, June 23, 2021

ទឹកចិត្តធំធេង! អ្នកឧកញ៉ា ហុង ពីវ​ បរិច្ចាគ​​ ២លានដុល្លារ ជូនមូលនិធិ គន្ធបុប្ផាកម្ពុជា

អ្នកឧកញ៉ា ហុង ពីវ​​ គឺជាអ្នកជំនួញដ៏ជោគជ័យមួយរូបនៅក្នុងវិស័យអចលនទ្រព្យ​ ដែលក្រៅពីការងារជំនួញផ្ទាល់ខ្លួននោះ​អ្នកឧកញ៉ាក៏តែងតែជួយកិច្ចការងារសង្គម និងប្រទេសជាតិជាហូរហែររហូតទទួលបានការគោរព និងកោតសរសើរជាខ្លាំងពីមហាជន។

កាន់តែគួរឱ្យរំភើប​ ថ្មីៗនេះអ្នកឧកញ៉ា ហុងពីវ បានចូលរួមបរិច្ចាកមូលនិធិក្នុងចំនួនទឹកប្រាក់ជាច្រើនចំនួន២លានដុល្លារ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ថែមទាំងបានប្រគល់ទឹកប្រាក់ដោយផ្ទាល់ដល់គ្រូពេទ្យ និងអ្នកតំណាងឱ្យមន្ទីរពេទ្យគន្ធបុប្ផាដល់អគារក្រុមហ៊ុនរបស់អ្នកឧកញ៉ាផងដែរ​ ដោយធ្វើការបង្ហោះសារបញ្ជាក់ផងដែរថា៖ « ខ្ញុំអ្នកឧកញ៉ា ហុង ពីវ សូមអរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រ បុរីពិភពថ្មី…! នេះជាការរួមចំណែកក្នុងការបរិច្ចាគជូន មូលនិធិ គន្ធបុប្ផាកម្ពុជា»

គួរឱ្យដឹងផងដែរថា ការផ្តល់ជំនួយនេះមានការគាំទ្រ និងកោតសរសើរមិនដាច់ពីមាត់ពីសន្តានចិត្តសប្បុរសរបស់អ្នកឧកញ៉ា ហុង​ពីវ ផ្ទាល់ ដោយសារតែមន្ទីរពេទ្យគន្ធបុប្ផា​ ជាមន្ទីរពេទ្យដែលជួយសង្គ្រោះអាយុជីវិតកុមារទូទាំងប្រទេសរាប់ពាន់នាក់ក្នុងមួយថ្ងៃ ដោយមិនគិតថ្លៃអ្វីទាំងអស់៕


- Advertisement -
- Advertisement -