web analytics
Saturday, April 10, 2021

ទៀតហើយ! នាយិកា​សាលាវើលដ៍អន្តរជាតិ បានប៉ាវមួយហលសម្រាប់កូនសិស្ស ទស្សនារឿង «ដើម្បីកូន» ឡើងរលីងលោងពេញរោងកុន

ដើម្បីកូន គឺជាខ្សែភាពយន្តខ្មែរដំបូង ដែលតែងតែមានក្រុមហ៊ុន អង្គការ និងអង្គភាពនានា តែងតែប៉ាវមួយហលធំផ្តាច់នាំបុគ្គលិក និងសិស្សៗរបស់ខ្លួនមកទស្សនាជួបជុំគ្នាជាបន្តបន្ទាប់ ដោយសារតែសាច់រឿងនេះមានអត្ថន័យអប់រំពីការលះបង់របស់ឪពុកគ្រប់រូបដើម្បីកូនៗ។

ជាថ្មីម្តងទៀតពេលនេះមានសាលាអន្តរជាតិមួយទៀតហើយ បានធ្វើការវ៉ៃផ្តាច់មួយហលនាំកូនសិស្សរបស់ខ្លួនមកទស្សនាជូបជុំគ្នា ដែលមិនត្រឹមតែមានភាពរីករាយនៅក្នុងការទស្សនា តែក៏ធ្វើឱ្យកូនសិស្សរលីងរលោង យំពេញរោងកុនព្រោះតែជ្រួតជ្រាបនឹងអត្ថន័យសាច់រឿងដ៏កម្សត់នេះផងដែរ។

តាមរយៈលោក កថាជ័យ បានឱ្យដឹងថា៖ « អរគុណបងស្រី Say Sorphea នាយិកាសាលា​ World International School Cambodia​ ចូលរួមជួយកម្មវិធី #យុទ្ធនាការម្នាក់១ដុល្លារជូនលោកតាៗស៊ីក្លូអោយមានក្តីសុខនាជីវិតចុងក្រោយ ជាថវិការចំនួន ១ពាន់ដុល្លារជូនតាតា និងប៉ាវមួយហលជូនកូនសិស្សដើម្បីទស្សនារឿងដើម្បីកូន🙏អរគុណបងស្រីនៅទឹកចិត្តដ៏ជ្រាសថ្លាជូនតាតា🙏សូមបងស្រីនិងក្រុមគ្រួសារមានសុខភាពល្អ និងប្រកបការងារជោគជ័យគ្រប់វេលា🙏🙏🙏 »។

នេះស្តែងដោយដឹងថា​ សាច់រឿងនេះមិនត្រឹមតែល្បីនៅក្នុងបណ្តាញសង្គម តែស្តែងពីតថសង្គមពិតអប់រំកូនៗគ្រប់ៗរូបឱ្យដឹងពីគុណរបស់ឪពុកប្រាកដមែន៕


- Advertisement -
- Advertisement -