web analytics
Wednesday, July 28, 2021

រឿងអប់រំផ្លូវចិត្តដំបូងគេ «​ព្រះភិក្ខុពនេចរ » ដែលប្រើទុនធំ​ សូម្បីតែតួអង្គក៏សុទ្ធតែល្បី និងមានសមត្ថភាព

កាលពីមួយរយៈមុន យើងបានដឹងហើយថា ​ក្រុមហ៊ុន ស្រីអូន សម្រស់ធម្មជាតិ បានធ្វើការឧបត្ថម្ភធំផ្តាច់មុខនៅក្នុងការផលិតរឿង «ព្រះភិក្ខុពនេចរ» ដោយយល់ថាសាច់រឿងនេះមានអត្ថន័យដ៏ពិសេសនៅក្នុងការអប់រំនិស្ស័យមនុស្សលោក ​ដោយធ្វើការផលិតដោយ អង្គការសកម្មភាពសិល្បៈខ្មែរ រួមទាំងសហការផលិតដោយ ផលិតកម្មរាម និងមូលនិធិធម្មឱសថផងដែរ ​ពិសេសគឺធ្វើការផ្សព្វផ្សាយទៅលើគណនីហ្វេសប៊ុកផេករបស់ លោកគ្រូ គូ សុភាព ទៀតផង។

អ្វីកាន់តែពិសេស​​រឿងនេះក៏បានធ្វើការក្រុងពាលី ចាប់ផ្តើមថតជាផ្លូវការហើយ​ ដោយភាពយន្តនេះមានការផលិតប្រើទុនធំ ពិសេសថែមទាំងចូលរួមដោយតារាល្បីៗ ជាពិសេសតួឯកស្រីមានរូបសម្រស់ស្រស់ស្អាត​ ពោរពេញដោយសមត្ថភាពជានិស្សិតនៅសាលាភូមិន្ទវិចិត្រសិល្បៈផ្ទាល់ផងដែរ។ ដោយគ្រប់គ្នារំពឹងថាភាពយន្តនេះនឹងទទួលបានភាពជោគជ័យយ៉ាងសម្បើមក្រោមការផលិតយ៉ាងសម្រិតសម្រាំង និងជាភាពយន្តបែបអប់រំផ្នែកសាសនាដំបូងគេតែម្តង។

គួរឱ្យដឹងផងដែរថា រឿង «  ព្រះភិក្ខុពនេចរ ​​» គឺជាស្នាដៃរបស់លោកគ្រូ ឱម ​ណាគ្រី​​ ជាសាស្រ្តាចារ្យអក្សរសាស្រ្តខ្មែរ ​ដែលរៀបចំសម្រួលឡើងមុនសតវត្សទី២០  (ក្នុងព.ស ២៥០៩ ​ត្រូវនឹង ​គ.ស  ១៩៦៦) ​ដែលសៀវភៅនេះជាស្នាដៃវិសេសមួយនៅក្នុងវិស័យព្រះពុទ្ធសាសនា​ ​ជួយអប់រំទូន្មានមនុស្សនៅក្នុងលោក៕


- Advertisement -
- Advertisement -