web analytics
Wednesday, April 7, 2021

សុទ្ធតែមានទឹកចិត្តជួយជាតិ និងសង្គម ពេលនេះបងប្អូន៣រូបផ្សេងទៀតរបស់ ​ឧកញ៉ា ​ឡេង ​ណាវ៉ាត្រា បានទទួលគោរមងារជា «ឧកញ៉ា» ពីព្រះមហាក្សត្រ

ដូចយើងដឹងហើយថា ​ឧកញ៉ា ​ឡេង ​ណាវ៉ាត្រា  ទម្រាំមានឈ្មោះជាឧកញ៉ា ​គឺបានចូលរូមការងារជួយសង្គម និងប្រទេសជាតិច្រើនណាស់ទើបមានងារដ៏ពិសេសមួយនេះ។

ជាក់ស្តែង កាន់តែគួរ ឱ្យអបអរ ​ពេលនេះ បងប្អូន ត្រកូល «ឡេង» ៣នាក់បងប្អូនទៀតហើយរបស់ ឧកញ៉ា ​ឡេង​ណាវ៉ាត្រា  ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដែលរួមមាន៖ លោក ឡេង ប្រុស លោក ឡេង និមល និងកញ្ញា ឡេង បញ្ចពណ៌។

ក្រៅតែពីបងប្អូនត្រកូល «ឡេង» ទាំង៣នាក់ ក្នុងព្រះរាជក្រឹត្យដែលព្រះមហាក្សត្រទ្រង់ប្រថាប់ព្រះរាជលញ្ជករនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក៏បានត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់អ្នកស្រី ម៉ែន ចិន្តា ផងដែរ។

សូមបញ្ជាក់ថា មកដល់ពេលនេះ បងប្អូនត្រកូល «ឡេង» ៤នាក់ហើយត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា «ឧកញ៉ា»។ ហើយទម្រាំតែទទួលបានគោរមងារជា «ឧកញ៉ា»គឺសុទ្ធសឹងជាអ្នកដែលបានតស៊ូពុះពារក្នុងជីវិតយ៉ាងលំបាកជាពលករលើទឹកដីកូរ៉េខាងត្បូង ធ្វើឱ្យពួកគេបានសន្សំប្រាក់ និងប្រឹងប្រែងសិក្សារៀនសូត្រចំណេះជំនាញបន្ថែម យកធ្វើជាទុនមកអភិវឌ្ឍន៍ជីវិតលើទឹកដីកំណើត វិនិយោគលើវិស័យអចលនទ្រព្យ និងធ្វើឱ្យពួកគេទទួលបានជោគជ័យខ្ពស់លើជំនួញនេះផងដែរ។

ទោះមានភាពជោគជ័យលើមុខជំនួញ  តែ ឧកញ៉ាត្រកូល «ឡេង» តែងតែបានចូលរួមជួយដល់ការលំបាករបស់សង្គមជាតិ និងធ្វើសកម្មភាពមនុស្សធម៌ជាច្រើន។ ហើយសកម្មភាពមនុស្សធម៌ដោយទឹកចិត្តសប្បុរសទាំងនេះហើយ បានធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែង រហូតត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា «ឧកញ៉ា» បែបនេះ៕


- Advertisement -
- Advertisement -