web analytics
Tuesday, July 27, 2021

ភ្ញាក់ផ្អើល! កំពូលតារាសម្តែងហូលីវូតល្បី James Bond នឹងចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា នេះ

អាចថាជារឿងមួយដ៏គួរឱ្យរំភើប និងភ្ញាក់ផ្អើលជាខ្លាំង ​ក្រោយពីលេចលឺដំណឹងជាផ្លូវការថា ​កំពូលតារាសម្តែងល្បីក្នុងស៊េរីរឿង ​James  Bond  លោក Daniel Craig នឹងចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីមួយរបស់ប្រទេសកម្ពុជាក្នុងពេលខាងមុខនេះ។

ដោយដំណឹងជាផ្លូវការនេះ ​ត្រូវបានបង្ហោះជាសាធារណៈដោយ UNDP Cambodia ដែលជាអង្គការចូលរួមលុបបំបាត់ភាពក្រីក្រ និងកាត់បន្ថយវិសមភាព និងអបរិយាបន្ននៅកម្ពុជា។ ដោយអង្គារនេះបានសេចក្តីប្រកាសថា « កំពូលតារាសម្តែង James Bond (Daniel Craig) នឹងចូលរួមសម្ពោធ #ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា នេះ! កម្មវិធីនេះ នឹងត្រូវ LIVE ផ្ទាល់នៅម៉ោង ០៧:៣០ ល្ងាច នៅលើគេហទំព័រ UNDP Cambodia នៅថ្ងៃទី២២ ខែមករា »។

គួរបញ្ជាក់ផងដែរថា លោក Daniel Craig គឺជាអ្នកស្វែងរកការគាំទ្រសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ លោកនឹងចែករំលែកអំពីមូលហេតុដែលធ្វើឲ្យលោកយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ និងការធ្វើការរួមគ្នាជាមួយគាត់ក្នុងការបញ្ចប់បញ្ហាមួយនេះដែលនៅតែបន្តឆក់យកជីវិតប្រជាជនរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ៕


- Advertisement -
- Advertisement -