web analytics
Friday, April 9, 2021

អាចទេយុទ្ធនាការ ត្រឹមម្នាក់១ដុល្លារ បង្ហាញក្តីស្រលាញ់ និងជួយទុក្ខលំបាកលោកតាស៊ីក្លូ៣០០នាក់ ឱ្យមានក្តីសុខក្នុងជីវិតចុងក្រោយ?

លោក ហ៊ុយ យ៉ាឡេង ហៅកថាជ័យ ​ដែលជាផលិតករ និងអ្នកដឹកនាំរឿងដ៏ល្បី កាលពីប៉ុន្មានថ្ងៃមុន បានរៀបចំកម្មវិធីអញ្ជើញលោកតាស៊ីក្លូចំនួន៧០នាក់ចូលរួមទស្សនាខ្សែភាពយន្ត  «ដើម្បីកូន» ដោយឥតគិតថ្លៃក្រោមជំនួយឧបត្ថម្ភពីសប្បុរសជននានា។

ក្នុងទិដ្ឋភាពការទស្សនាខ្សែភាពយន្ត ​ដើម្បីកូន ​ក្រៅពីភាពរីករាយ ​ក្នុងនោះសង្កេតឃើញថាអារម្មណ៍របស់លោកតាធាក់ស៊ីក្លូប្រែជាស្លុងទៅតាមសាច់រឿងរហូតស្រក់ទឹកភ្នែកពេញរោងកុន ​ព្រោះសាច់រឿងហាក់បីដូចជាឆ្លុះបញ្ចាំងពីរឿងពិតរបស់ខ្លួនពេក។

ក្រោយឃើញអារម្មណ៍ពិតដ៏សែនកម្សត់ក្តុកក្តួលនោះ​  លោក  កថាជ័យ ក៏បានបង្ហាញពីគម្រោងមួយថ្មីទៀតដោយអញ្ជើញលោកតាធាក់ស៊ីក្លូ៣០០នាក់បន្ថែមទស្សនារឿងនេះ  ដោយយោងតាមការបង្ហោះរបស់លោក កថាជ័យថា៖ « អរគុណ១២០០០នាក់(12kshares)ដែលបានចែករំលែកក្តីអាណិតលោកតា តោះយុទ្ធនាការ #ម្នាក់១ដុល្លារ ចែករំលែកក្តីស្រលាញ់ជូន លោកតាស៊ីក្លូ យើងខ្ញុំនិងរៀបចំកម្មវិធីបញ្ចាំងកុននៅទីវាលជូនលោកតា៣០០នាក់  រៀបចំអាហារពេលល្ងាចជូនលោកតាពីសារ  ជូនលោកតាទស្សនាភាពយន្តជីវិតពិតរឿងដើម្បីកូន និងជូនថវិការលោកតាៗដើម្បីជួយបន្ធូរទុក្ខលំបាកលោកតាបានខ្លះ

សូមសប្បុរសជនក្នុងស្រុកនិងក្រៅស្រុកចូលរួមជួយតាមសធាជ្រាសថ្លាដើម្បីលោកតាលោកតាមានក្តីសុខខ្លះក្នុងជីវិតចុងក្រោយ កម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៣ ខែមករា ២០២១ នេះហើយAccount Name : Huy Yaleng
ABA Account Number : 000 205 738
ACLEDA Account Number : 0900 00 41733313
ACLEDA ToanChet : 069239789
Wing Account Number : 03975972
Tell : 012 / 069 239 789 »។

ដូច្នេះសង្ឃឹមថាសាធារណជន និងធ្វើការចូលរួមចែករំលែកក្តីស្រលាញ់ ជូនដល់លោកតាធាក់ស៊ីក្លូទាំងអស់គ្នា៕


- Advertisement -
- Advertisement -