ល្បុក្កតោ ឬ ជាអក្សរឡាតាំង Bokator ឬ Labokkatao គឺជាក្បាច់គុនវប្បធម៌ខ្មែរ ដែលរួមមានការប្រយុទ្ធ ការគេចពីសត្រូវ និងការប្រើប្រាស់អាវុធជាដើម។ ល្បុក្កតោជាក្បាច់គុនវ័យចំណាស់នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានប្រើប្រាស់ដើម្បីច្បាំងនឹងសត្រូវតាំងពី១០០០ឆ្នាំមុនមកម្ល៉េះ។ ពាក្យថាល្បុក្កតោមានន័យថា «វាយតោ»។ ពាក្យថា Bok មានន័យថា «វាយ» ឬក្បាច់គុន ហើយ ពាក្យ Tor មានន័យថា «សត្វតោ» ឬ អនុភាព។ និយាយជារួមមក «ល្បុក្កតោ» មានន័យថា ជាកំពូលក្បាច់គុនប្រកបដោយអនុភាព ឬ ក្បាច់គុនខ្លាំងដូចសត្វតោ។ ក្បាច់គុនល្បុក្កតោមាន១២មេ ហើយ ក្នុងមួយមេៗ មានរាប់រយស្នៀតប្រយុទ្ធ។
ល្បុក្កតោត្រូវបានយកទៅប្រយុទ្ធគ្នានៅសមរភូមិ។ ល្បុក្កតោជាក្បាច់គុនដែលប្រើកែង ជង្គង់ ស្នងជើង ដៃ ជើង និងក្បាលជាដើម។ ក្នុងនោះ ស្នា ត្រគាក និង ម្រាមដៃសុទ្ធតែអាចប្រើដើម្បីសម្លាប់គូបដិបក្ខបាន។ អាវុធដំបងឫស្សី និង ដំបងខ្លីក៏ត្រូវបានគេប្រើប្រាស់ផងដែរ ដែលអាចនិយាយថាជាក្បាច់គុនដែលស្ទើរតែបាត់បាត់ និងត្រូវបានគេបំភ្លេចចោលនៅពេលបច្ចុប្បន្ន។
តែអាចជារឿងដ៏រីករាយមួយ ថ្មីៗនេះ អ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន នារីចិត្តធម៌ ដែលជាម្ចាស់អាជីវកម្មសម្រស់ធម្មជាតិដ៏ល្បីល្បាញ បានចេញមុខមកផ្តល់ថវិកាយ៉ាងច្រើនដើម្បីរួមចំណែកមួយជួយដល់គុណខ្មែរ នោះគឺការរៀបចំកម្មវិធីប្រកួតថ្នាក់ជាតិជ្រេីសរេីសជេីងឯកល្បុក្កតោ។
តាមរយៈគណនីហ្វេសប៊ុកអ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន បានឱ្យដឹងថា៖ «ដេីម្បីគុនល្បុក្កតោខ្មែរ 🇰🇭 នាងខ្ញុំ ស្រីអូន និង គ្រួសារ បានឧបត្ថម្ភថវិការចំនួន ៦៧,៤០០,០០០រៀល ( 16,850$) ដេីម្បីរៀបចំការប្រកួតថ្នាក់ជាតិជ្រេីសរេីសជេីងឯកល្បុក្កតោ។
នាងខ្ញុំកំពុងសិក្សាដេីម្បីធ្វេីការឧបត្ថម្ភបន្ថែមទៀតលេីវិស័យក្បាច់គុនល្បុក្កតោខ្មែរមួយនេះ ព្រោះគុនល្បុក្កតោជាកេរ្ត៍ដំណែលដែលបន្សល់ពីបុព្វបុរសខ្មែរយេីង ។ សង្ឃឹមថាទៅថ្ងៃមុខ គុនល្បុក្កតោនឹងល្បីល្បាញសុះសាយពេញសកលលោក »។
នេះពិតជាទឹកចិត្តដ៏ថ្លាថ្លៃមែន មិនត្រឹមតែជានារីចិត្តធម៌ជួយកុមារកំព្រា ជនក្រីក្រ ចាស់ជរា តែជាទឹកចិត្តមួយនៅក្នុងការលើកស្ទួយគាំទ្រសិល្បៈគុនបុរាណខ្មែរយើងផងដែរ៕