សម័យនេះទំនើបជឿនលឿនពេក មនុស្សម្នាក់ៗសឹងតែថាមានលទ្ធភាពទិញយានជំនិះឡាន ម៉ូតូ គ្រប់គ្នាជាមធ្យោបាយធ្វើដំណើរទៅមក ដែលនេះជាកត្តានាំឱ្យផ្លូវធ្វើដំណើរសព្វថ្ងៃមិនថាបរទេស ឬប្រទេសកម្ពុជាយើងទេ មានបញ្ហាកក់ស្ទះរាល់ថ្ងៃ ពិសេសគឺថ្ងៃធ្វើការតែម្តង។
គ្រប់គ្នាជឿថា បញ្ហាកកស្ទះនេះអាស្រ័យទៅលើចំណេះដឹងធ្វើដំណើរ និងច្បាប់ចរាចរណ៍របស់អ្នកធ្វើដំណើរគ្រប់រូប តែក្នុងករណីឡានម៉ូតូច្រើនស្អេកស្កះទៅហើយទោះយ៉ាងណានៅតែចៀសមិនផុតពីការស្ទះចរាចរណ៍នោះទេ។ ដូច្នេះហើយការបង្កើតយានជំនិះថ្មីអាចជាមធ្យាបាយដោះស្រាយបញ្ហាបានមួយ។
ដោយថ្មីៗនេះនៅលើវីដេអូដែលចេញពីប្រទេសចិនមួយ បានបង្ហាញពីយានជំនិះថ្មី ដូចម៉ូតូហោះ ឬដ្រូនហោះ អនុញ្ញាតោឱ្យអ្នកជិះលើអាកាសបានយ៉ាងងាយស្រួលមិនភ័យរឿងស្ទះចរាចរណ៍ឡើយ។ តែយ៉ាងណាគេមិនដឹងថាវាជាយានជំនិះអ្វីមួយឡើយ ឬគ្រាន់តែជាការពិសោធន៍សាកល្បងរបស់ប្រទេសចិននោះទេ។
យ៉ាងណាមិញ យើងសង្ឃឹមថាប្រសិនជាយានជំនិះនេះអាចបង្កើតចេញមកប្រើប្រាស់ជាសាធារណៈការកកស្ទះលើផ្លូវថ្នល់ពិតជាបានធូរស្បើយជាមិនខាន។ ដូច្នេះយើងមានតែរង់ចាំទាំងអស់គ្នាប៉ុណ្ណោះ ថាវាអាចជាយានជំនិះមួយនៅថ្ងៃអនាគតដែរឬក៏អត់?