web analytics
Thursday, April 8, 2021

ឱកាសពិសេស!​ ផលិតករល្បី ផ្តល់ឱកាស១៦៨នាក់ ចូលរួមសិក្ខាសាលាស្តីពីភាពយន្ត ក្នុងតម្លៃ៥ដុល្លារ ជាមួយនឹងការផ្តល់ជូនជាច្រ់ើនទៀត

ពិតជាដំណឹងដ៏រីករាយមែន ​ដោយលោក ហ៊ុយ យ៉ាឡេង ​ហៅ កថាជ័យ ​ដែលជាផលិតករ និងអ្នកដឹកនាំរឿងល្បីបានបង្កើតសិក្ខាសាលាភាពយន្តមួយ​ ​ផ្តល់ឱកាសឱ្យអ្នកចូលរួមបានទស្សនាភាពយន្តរឿង «ដើម្បីកូន» ថែមទាំងអាចសាកសួរសំណួរ ទាក់ទងការផលិតភាពយន្តផងដែរ ​ដោយការផ្តល់ឱកាសចូលរួមត្រឹមតែ ជាមួយតម្លៃសំបុត្រត្រឹមតែ ​៥ដុល្លារ ​តែប៉ុណ្ណោះ។

 

តាមរយៈគណនីហ្វេសប៊ុក លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានឱ្យដឹងថា៖ «សិក្ខាសាលាស្តីពីភាពយន្ត ឧិកាសមានតែ ១៦៨នាក់ ទស្សនាភាពយន្តរឿង ដើម្បីកូន ជួបជាមួយអ្នកដឹកនាំរឿង និងសម្តែងចែករំលែកនិងសំណួរចម្លើយ ពីបទពិសោធន៍ផលិតភាពយន្ត ដឹកនាំរឿង និពន្ធនិងសម្តែង តម្លៃសំបុត្រម្នាក់ ៥ដុល្លារ ទទួលបានសៀវភៅភាពយន្ត ដើម្បីកូន១ក្បាល ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោងបញ្ចាំង១០ព្រឹក នៅរោងភាពយន្ត មេជ័រស៊ីណេផ្លិច ផ្សារទំនើបអេអន២ ទំនាក់ទំនងទូរស័ព្ទលេខ ០៦៩ ២៣៩ ៧៨៩ សូមទំលាក់លេខទូរស័ព្ទរបស់លោកអ្នកខាងក្រោម និងប្រាប់ចំនួនមនុស្សដែលចូលរួម យើងខ្ញុំនិងទំនាក់ ទំនងរៀបចំឈ្មោះចូលរួម»។ 

ដូច្នេះប្រសិនជាសាធារណជន និងអ្នកដែលស្រលាញ់វិស័យភាពយន្តមានចំណាប់អារម្មណ៍ចង់ចូលរួម ​អាចទំនាក់ទំនងចុះឈ្មោះតាមរយៈលេខទូរស័ព្ទ ០៦៩ ២៣៩ ៧៨៩ ខាងលើនេះ៕


- Advertisement -
- Advertisement -