ដើម្បីកូន គឺជាខ្សែភាពយន្តស្តីពីជីវិតពិត នៃការលះបង់របស់ឪពុកដើម្បីឱ្យកូនរស់ កូនបានល្អ ដែលរឿងនេះបាននឹងកំពុងតែមានភាពល្បីល្បាញខ្លាំងមែនទែនថាជាភាពយន្តពិសេស ល្អឯក និងកម្សត់ទប់ទឹកភ្នែកមិនបាន។
អ្វីដែលសំខាន់រឿងនេះជាខ្សែភាពយន្តមួយ ដែលជាប្រវត្តិសាស្រ្តហើយ ដែលមានក្រុមហ៊ុន និងអង្គការនានា ទិញផ្តាច់១ហល ជាបន្តបន្ទាប់សម្រាប់បុគ្គលិក និងសិស្សានុសិស្សនានាចូលទស្សនាជុំគ្នា ដើម្បីគាំទ្រវិស័យខ្សែភាពយន្តខ្មែរ។
តាមរយៈការបង្ហោះរបស់លោក កថាជ័យ បានឱ្យដឹងថា៖ « ព្រឹត្តិការណ៍ទី៣គាំទ្រភាពយន្តខ្មែរ អោយងើបឡើងវិញក្នុងឆ្នាំ២០២១គាំទ្រដោយសមាគមរួមគ្នាអភិវឌ្ឍន៍ ដើម្បីសន្តិភាពADPដែលបានជួយទិញសំបុត្រ១ហល និងជួយចែករំលែកទៅដល់សិស្សអង្គការCFCបានចូលរួមទស្សនាភាពយន្ត ដើម្បីកូន – Fathers 🙏🎥🙏
អរគុណបងប្រធានយុវជនក្រៅប្រព័ន្ធ យ.ក.ប និងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍ A.D.P ដែលបានជំរុញនិងផ្តួចផ្តើមអោយកើតកម្មវិធីនេះឡើង រួមគ្នាដើម្បីលើកតម្កើងភាពយន្តខ្មែរអោយងើបឡើងវិញ សប្បុរសជនក្រុមហ៊ុននានាអាចទំនាក់ទំនងកក់សំបុត្រសម្រាប់បុគ្គលិកក្រុមហ៊ុនក៏ដូចភ្ញៀវកិត្តិយសរបស់ខ្លួនបាន រោងភាពយន្តមានបញ្ចុះតម្លៃសមរម្យសម្រាប់បងប្អុនជនរួមជាតិគ្រប់រោងភាពយន្ត🙏🎬🇰🇭🎥🙏» ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖