web analytics
Tuesday, July 27, 2021

«ដើម្បីកូន»​ល្អមើលពេក មូលនិធិសុីអេសប៊ីអាយ​ និងសាលាបណ្តុះបណ្តាលរីចយ៊ាំងអេខាដាមី​ ប៉ាវផ្តាច់ ១ Hall ទៀតហើយដើម្បីគាំទ្រភាពយន្តខ្មែរ (មានវីដេអូ)

អាចថាជាប្រវត្តិសាស្រ្តមួយដែរនៅក្នុងវិស័យភាពយន្តខ្មែរ​ ដោយសារតែមានខ្សែភាពយន្តខ្មែរមួយរឿងបានធ្វើឱ្យអ្នកទស្សនាសរសើរលាន់មាត់មិនឈប់​​រហូតមានការប៉ាវរោងកុន​ ១ហល​​​ ជាបន្តបន្ទាប់ដើម្បីរួមគ្នាទស្សនាភាពយន្តខ្មែរ​​ នោះគឺរឿង «ដើម្បីកូន»។

រឿងដើម្បីកូន​ មិនត្រឹមតែគ្រប់គ្នាថាល្អមើល​ ស្តែងពីតថភាពសង្គមការលះបង់របស់ឪពុក​​ពោរពេញដោយទឹកភ្នែក​ រឿងមួយនេះតែងតែមានបណ្តាក្រុមហ៊ុន​ និងអង្គការនានាតែងទិញដាច់១ហល​ ដើម្បីនាំបុគ្គលិកទស្សនាជុំគ្នា​ ពោរពេញដោយភាពរីករាយ។​ ដោយក្នុងនោះដែរក៏មានសាលាបណ្តុះបណ្តាលមួយទៀតហើយបានប៉ាវ១ហលនាំបុគ្គលិក និងសិស្សានុសិស្សទៅទស្សនាជុំគ្នា​ នេះបើយោងតាមការបង្ហោះឱ្យដឹងពីលោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ​ ដែលជាផលិតករ និងជាអ្នកសម្តែងក្នុងរឿងនេះផ្ទាល់។

តាមរយៈគណនីហ្វេសប៊ុក​លោក​ កថាជ័យ បានឱ្យដឹងថា៖ «ព្រឹត្តិការណ៍ទី២គាំទ្រភាពយន្តខ្មែរ អោយងើបឡើងវិញក្នុងឆ្នាំ២០២១គាំទ្រដោយមូលនិធិសុីអេសប៊ីអាយនិងសាលាបណ្តុះបណ្តាលរីចយ៊ាំងអេខាដាមី🙏ដែលបានជួយទិញសំបុត្រ១ហល ចំនួន70នាក់ និងជួយចែករំលែកទៅដល់សិស្សសហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា៤០នាក់បានទស្សនានិងឧបត្ថម្ភថវិការ៨០ម៉ឺនរៀលដល់សិស្សសម្រាប់ទិញតាបហាត់🙏

អរគុណបង Chanrotha Duch ដែលបានជម្រុញព្រឹត្តិការណ៍នេះអោយកើតឡើង🙏🎬🇰🇭🎥🙏អរគុណបងប្រធានយុវជនក្រៅប្រព័ន្ធ យ.ក.ប និងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍ A.D.P ដែលបានជំរុញនិងផ្តួចផ្តើមអោយកើតកម្មវិធីនេះឡើង រួមគ្នាដើម្បីលើកតម្កើងភាពយន្តខ្មែរអោយងើបឡើងវិញ សប្បុរសជនក្រុមហ៊ុននានាអាចទំនាក់ទំនងកក់សំបុត្រសម្រាប់បុគ្គលិកក្រុមហ៊ុនក៏ដូចភ្ញៀវកិត្តិយសរបស់ខ្លួនបាន រោងភាពយន្តមានបញ្ចុះតម្លៃសមរម្យសម្រាប់បងប្អុនជនរួមជាតិគ្រប់រោងភាពយន្ត🙏🎬🇰🇭🎥🙏»៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

 


- Advertisement -
- Advertisement -