អ្នកស្រី ទ្រី ដាណាមិនត្រឹមតែជាម្ចាស់អាជីវកម្មដ៏ជោគជ័យខ្លាំង តែអ្នកស្រីបានសាងកេរ្តិ៍ឈ្មៅះយ៉ាងល្បាញល្បីដោយសារតែអំពើល្អ និងអំពើសប្បុរសក្នុងសង្គមគួរឱ្យសរសើរខ្លាំង។
ដោយជារឿយៗអ្នកស្រី និងស្វាមី តែងតែចុះជួយចែកអំណោយ ជួយដល់ទុក្ខធុរៈចាស់ជរា និងអ្នកដែលមានជីវភាពគ្រប់ច្រកល្ហកដោយមិនគិតពីការនឿយហត់ និងពិបាកក្នុងការធ្វើដំណើរឡើយ។ ហើយថ្មីៗនេះផងដែរ ដើម្បីឱ្យក្មេងៗបានសិក្សា និងមានគ្រូបង្រៀនជាប្រចាំ អ្នកស្រី ទ្រី ដាណា និងស្វាមី បានសង់ផ្ទះមួយខ្នងជូនគ្រូបង្រៀននៅសាលាដាច់ស្រយាលមួយ ធ្វើឱ្យមានការកោតសរសើរ ព្រមទាំងទទួលបានការស្វាគមន៍ដ៏កក់ក្តីពីអាជ្ញាធរ សិក្សានុសិស្ស និងគ្រូៗនៅទីនោះទៀតផង។
តាមគណនីងហ្វេសប៊ុក អ្នកស្រី ទ្រី ដាណា បានឱ្យដឹងថា៖ «ថ្ងៃនេះ នាងខ្ញុំ និងស្វាមី បានមកសម្ពោធផ្ទះគ្រូមួយខ្នង នៅខាងភ្នំពីរ ខេត្តក្រចេះ 😊😊 មានផ្ទះ ទើបគ្រូៗអាចនៅបង្រៀនបាន ព្រោះនៅដាច់ស្រយាលពេក ឃើញហើយអាណិត ទើបនាងខ្ញុំជួយឧប្ត្ថម្ភការសាងសង់នេះ។ នៅទីនេះ ភាគច្រើន ជាបងប្អូនជនជាតិដើមភាគតិច ប្លែកភ្នែកណាស់។ សង្ឃឹមថា ការជួយបន្តិចបន្តួចនេះ អាចចូលរួមចំណែក ក្នុងវិស័យអប់រំនៅកម្ពុជា។ នាងខ្ញុំ ក៏បានជូនថវិកា សិស្សម្នាក់ ៥ម៉ឺនរៀល ទុកទិញសម្ភារៈសិក្សាផងដែរ😊😊 ខំរៀនណា ក្មួយៗ💪💪💪»៕