web analytics
Wednesday, April 7, 2021

«ដើម្បីកូន» ៖ វគ្គកម្សត់មួយពេលឪពុកខំអង្វរគេទិញទូរស័ព្ទឱ្យកូន ការពិតជាជីវិតពិតជាក់ស្តែងរបស់ឪពុកម្នាក់

ឪពុក ​គឺជាអ្នកដ៏មានគុណមួយរូបមិនចាញ់អ្នកដែលម្តាយនោះទេ ​ទោះបីជាឪពុកមិនសូវមានភាពទន់ភ្លន់ ​ឬមានភាពស្និទ្ធស្នាលជាមួយកូន តែក្តីស្រលាញ់ និងការលះបង់របស់ឪពុកគ្រប់រូបមានទំហំធំធេងណាស់។

ហេតុនេះហើយបានជាខ្សែភាពយន្តខ្នាតធំរឿង «ដើម្បីកូន» ដែលជាខ្សែភាពយន្តជីវិតពិតរបស់ឪពុកត្រូវបានផលិតឡើង ​ថែមទាំងទទួលបានការគាំទ្រយ៉ាងសម្បើមពីអ្នកគាំទ្រថាល្អមើល ​និងកម្សត់គ្រប់ៗគ្នា។ ​ដោយក្នុងនោះឈុតមួយនៅក្នុងរឿងនេះ ត្រូវគេដឹងថាជាសាច់រឿងដូចជារឿងពិតរបស់ឪពុកម្នាក់ដែលខំសន្សំលុយទិញទូរស័ព្ទឱ្យកូន ​ទោះជាខ្លួនលំបាកក្តី។

តាមរយៈគណនីហ្វេសប៊ុក លោក កថាជ័យ បានរៀបាប់ឱ្យដឹងថា៖ «​ រូបភាពពិតនៃជីវិតពិតរបស់ពុកក្រតែចិត្តមិនក្រខំតស៊ូ ដើម្បីកូន

កូនចង់បានទូរស័ព្ទ ទោះពុកក្រតែពុកត្រូវបំពេញបំណងកូនអោយបាន តែកូនកូនមិនដឹងថាពុក លំបាកប៉ុណ្ណាទេទម្រាំសម្រេចបំណងជូនកូនបាន ហើយឪពុកមិនចេះមាត់ច្រើនដូចម្តាយ តែពុកធ្វើបាន .

ភាពយន្តរឿងដើម្បីកូន កំពុងចាក់បញ្ចាំង កំពុងធ្វើអោយកូនកូន។ ទឹកភ្នែកពេញរោងភាពយន្ត អ្នកមិនទាន់បានទស្សនាសូមរួសរាន់ដឹកដៃអ្នកមានគុណទៅមើលដើម្បីគោរព និងដឹងគុណចំពោះគាត់ »។

កុំភ្លេចណាមកទស្សនាខ្សែភាពយន្តល្បីថាល្អមើល ​ស្តែងពីការលះបង់ពិតរបស់ឪពុក  រឿង «ដើម្បីកូន» ដែលចាក់បញ្ចាំងហើយគ្រប់រោងភាពយន្ត៕


- Advertisement -
- Advertisement -