បន្ទាប់ពីរលកបោកបក់ព្យុះកូវីត១៩ បានបោកបក់ជាង១ឆ្នាំមក វាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងប្រទេសឱ្យមានការធ្លាក់ចុះ នៅក្នុងនោះសូម្បីតែប្រទេសកម្ពុជាក៏រងផលប៉ះពាល់ច្រើនណាស់ដែរទាំងសេដ្ឋកិច្ច ការងារ ការរកស៊ីតូចធំ ពិសេសគឺវិស័យសិល្បៈ និងភាពយន្តខ្មែរ។
តួយ៉ាង ក្រោយរលកកូវីដ១៩ បានរំលងផុតទៅ និងអាចគ្រប់គ្រងបាន វិស័យភាពយន្តខ្មែរបានចាប់ផ្តើមងើ់បឡើងសារជាថ្មី ដោយក្នុងនោះ «ដើម្បីកូន» ដែលជាខ្សែភាពយន្តជីវិតស្តីពីការលះបង់របស់ឪពុក ក៏បានមកចាក់បញ្ចាំងសារជាថ្មីដើម្បីបម្រើតាមការសំណូមពររបស់ទស្សនិកជន។
ដើម្បីជួយឱ្យវិស័យភាពយន្តមានដំណើរការឡើងវិញ មានតែកម្លាំងប្រជាជនខ្មែរ និងការគាំទ្រតែប៉ុណ្ណោះ ដោយពេលនេះក៏មានមហាជនមួយចំនួននៅតែមានអារម្មណ៍ខ្លាចរអារនៃជំងឺកូវីដ១៩ តែយ៉ាងណានៅពេលនេះផងដែរ លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ ក៏បានចេញមកសំណូមពរ និងធានាក្នុងរឿងនេះផងដែរ។
បើតាមរយៈការបង្ហោះផ្សព្វផ្សាយរបស់លោក ហ៊ុយ យ៉ាឡេង ហៅកថាជ័យ បានឱ្យដឹងថា៖ «សូមទទូច🙏សូមធានា🙏រោងភាពយន្តការពារសុវត្ថិភាពរក្សាគម្លាត🙏រោងកុនកម្ចាត់មេរោគបានល្អណាស់🙏នៅលើពិភពលោកគ្មានទិន្នន័យណាថាឆ្លងកូវីតនៅក្នុងរោងកុនឡើយ🙏ដូចនេះខ្ញុំបាទសូមអំពាវនាវសូមអោយអ្នកស្នេហាវិស័យភាពយន្តត្រឡប់មករោងភាពយន្តវិញ🙏ដើម្បីលើកតម្កើងភាពយន្តខ្មែរអោយដំណើរការឡើងវិញក្នុងឆ្នាំ២០២១🙏»។
សង្ឃឹមថាប្រជាជនខ្មែរនឹងមានអារម្មណ៍កក់ក្តៅ និងសុវត្ថិភាព ហើយងាកមកចូលរួមគាំទ្រទស្សនារឿងខ្មែរនេះទាំងអស់គ្នា។ ដោយរឿង «ដើម្បីកូន» ធ្វើការចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយចាប់ពីថ្ងៃទី ៧មករា ឆ្នាំ ២០២១ នេះតាំទៅ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖