web analytics
Wednesday, July 28, 2021

ទើបតែបញ្ចាំងបានប៉ុន្មានថ្ងៃដំបូង ​«ដើម្បីកូន» បានធ្វើឱ្យទស្សនិកជនយំពេញរោងកុនឡើងជោគម៉ាស់ អ្នកខ្លះមើល៣ដងនៅតែយំទៀត (មានវីដេអូ)

ដើម្បីកូន បានចាក់បញ្ចាំងសារជាថ្មីតបទៅតាមសំណូមពររបស់អ្នកគាំទ្រទាំងអស់ ក្រោយពីបានអាក់ខាន និងពន្យារការបញ្ចាំងម្តងហើយម្តងទៀតដោយសារតែកូវីត១៩ ​១ឆ្នាំកន្លងទៅនេះ។

ក្រោយការចាក់បញ្ចាំងសារជាថ្មី ចាប់ពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២១ នេះមក ​«ដើម្បីកូន» បានអន្ទងចិត្តទស្សនិកចនទៅទស្សនាច្រើនកុះករទាំងអ្នកដែលមិនទាន់ទស្សនា និងអ្នកធ្លាប់បានទស្សនាហើយរហូតលាន់មាត់សរសើរគ្រប់គ្នានូវភាពយន្តជីវិតអប់រំ និងបង្ហាញពីការបះបង់របស់ឪពុកដើម្បីកូនៗបានល្អ ​ហើយក៏បានធ្វើឱ្យអ្នកទស្សនាស្រក់ទឹកភ្នែកគ្រប់គ្នា រហូតអ្នកខ្លះទស្សនា៣ដងក៏នៅតែយំដែរ។

តោះ មកទស្សនាការបង្ហូរទឹកភ្នែករបស់អ្នកគាំទ្រទាំងអស់គ្នា៖

 


- Advertisement -
- Advertisement -