web analytics
Monday, July 26, 2021

ម្ចាស់ក្រុមហ៊ុន WineTime និងជាអតីតនាយកគ្រប់គ្រងអង្គការ​ PSE ទិញសំបុត្រ១ Hall រឿង «ដើម្បីកូន» ដល់សិស្ស PSE​​ ទស្សនា (មានវីដេអូ)

ដើម្បី​កូន គឺជាខ្សែភាពយន្តនិយាយពីជីវិត និងការតស៊ូរបស់ឪពុកម្នាក់ធ្វើគ្រប់យ៉ាងដើម្បីកូន ហើយក៏បានចាក់បញ្ចាំងសារជាថ្មីទៅតាមសំណូមពររបស់ទស្សនិកជនផងដែរ។​ ដោយសារតែនេះជាខ្សែភាពយន្តកម្សត់​ ស្រក់ទឹកភ្នែក​ និងមានអត្ថន័យ​នោះ មានទស្សនិកជនជាច្រើនបានចូលរួមទស្សនាយ៉ាងច្រើនកុះករទាំងតារាល្បីៗ បុគ្គលល្បីៗ ពិសេសថែមទាំងមានក្រុមហ៊ុនជាច្រើនបានម៉ៅទិញមានហលដើម្បីបុគ្គលិកចូលរួមទស្សនាផងដែរ ដោយក្នុងនោះមានម្ចាស់ក្រុមហ៊ុន Wine Time។

តាមរយៈគណនីហ្វេសប៊ុក​លោក​ កថាជ័យ បានឱ្យដឹងថា៖ «​ ក្នុងឆ្នាំ២០២១គាំទ្រដោយសិស្សអង្គការដើម្បីភាពញញឹមនៃកុមារPSE 🙏ឧបត្ថម្ភដោយក្រុមហ៊ុន Wine Time អរគុណបង Sarapich Pin 🙏​ ម្ចាស់ក្រុមហ៊ុន WineTime និងជាអតីតនាយកគ្រប់គ្រងអង្គការPSE ហើយបានជួយទិញសំបុត្រ១ហល ចំនួន១៣០នាក់ និងទិញនំនិងទឹកសុទ្ធជូនសិស្សPSE ដើម្បីបានចូលរួមទស្សនាភាពយន្តខ្មែរ​ ដែលនិយាយពីគុណធម៌ឪពុក១នេះ ដើម្បីអោយពួកគាត់បានយល់អំពីការតស៊ូក្នុងជីវិត បណ្តុះគំនិតខំប្រឹងរៀនក្លាយជាទំពាំងស្នងឬស្សី អរគុណបងប្រធានយុវជនក្រៅប្រព័ន្ធ យ.ក.ប និងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍ A.D.P ដែលបានជំរុញនិងផ្តួចផ្តើមអោយកើតកម្មវិធីនេះឡើង រួមគ្នាដើម្បីលើកតម្កើងភាពយន្តខ្មែរអោយងើបឡើងវិញ សប្បុរសជនក្រុមហ៊ុននានាអាចទំនាក់ទំនងកក់សំបុត្រសម្រាប់បុគ្គលិកក្រុមហ៊ុនក៏ដូចភ្ញៀវកិត្តិយសរបស់ខ្លួនបាន រោងភាពយន្តមានបញ្ចុះតម្លៃសមរម្យសម្រាប់បងប្អុនជនរួមជាតិគ្រប់រោងភាពយន្ត🙏🎬🇰🇭🎥🙏​ »​។

នេះពិតជាទឹកចិត្តល្អនៅក្នុងការរួមចំណែកគាមទ្រវិស័យភាពយន្តខ្មែរគួរឱ្យសរសើរមែន៕

សូមទស្សនាវីដេអូខាងក្រោម៖

 


- Advertisement -
- Advertisement -