web analytics
Tuesday, July 27, 2021

រកឃើញក្មេងប្រុសដែលពរប្អូនសុំលុយគេទិញទឹកដោះគោប្អូនហើយ! ​ពេលទៅដល់ផ្ទះផ្ទាល់ ​អ្នកស្រី ​ទ្រី ​ដាណា ​អាណិតខ្លោចចិត្ត

កាលពីមួយរយៈមុន ​រូបថតប្អូនប្រុសកម្សត់ពរប្អូនប្រុសដើរសុំលុយគេទិញទឹកដោះគោតាមផ្ទះ ​បានធ្វើឱ្យបណ្តាញសង្គមហ្វេសប៊ុកមានការអាណិតអាសូរជាខ្លាំង ​រហូតធ្វើឱ្យអ្នកស្រី ​ទ្រី ​ដាណា ​ម្ចាស់ផលិតផលគ្រឿងសម្អាងល្បី​ និងពូកែធ្វើបុណ្យធ្វើទានមានចិត្តសង្វេក​ចង់ស្វែងរូបប្អូនប្រុសដើម្បីជួយជាជំនួយផងដែរ។

សមតាមដូចបំណង ​ពេលនេះ ​អ្នកស្រី ​ទ្រី ​ដាណា ​បានរកផ្ទះប្អូនប្រុសឃើញហើយ ​ដែលស្ថិតនៅក្នុងខេត្តស្វាយរៀងឯណោះ ​ពិសេសគឺស្ថិតនៅទីដាច់ស្រយាល ​គ្រួសារពិតជាក្រលំបាកខ្លាំងមែនទែន។

ដោយតាមរយៈគណនីហ្វេសប៊ុក អ្នកស្រី ​ទ្រិ ដាណា បានរៀបរាប់ថា៖ « នៅចាំក្មេងនេះទេ គាត់ពប្អូនដើរសុំលុយគេទិញទឹកដោះគោ កាត់ភ្លៀង មើលហើយខ្លោចចិត្ត😥😥😥 សួរឪពុកគាត់ ថាពេលនោះជាប់ទៅធ្វើការ អត់ដឹង ដល់គេយកវីដេអូបង្ហោះតាម Facebook ឱ្យមើល ក៏ស្រក់ទឹភ្នែកអាណិតកូន ព្រោះគ្មានលទ្ធភាពផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ 😢😢 ឥឡូវខ្ញុំតាមរកគាត់ឃើញហើយ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចូលទៅឆ្ងាយដែរ ផ្លូវហ៊ុយដីទ្រលោម តែចង់ឃើញជាក់ស្ដែង ថាពិបាកដូចគេថាមែនអត់។

ទៅឃើញផ្ទាល់កាន់តែស្រណោះ បងប្អូនអើយ នៅវាលស្រែដាច់ពីគេ ផ្ដល់អំណោយដល់គាត់លើវាលស្រែនោះតែម្ដង។ ជូនថវិកា 1000$ ទុកគ្រាន់គាត់ចិញ្ចឹមកូនទាំង៤នាក់បន្ត និងមានអង្ករ ត្រីខ មី មុង កន្ទេល ខ្នើយ និងអាហារមួយចំនួនទៀត សម្រាប់គាត់ហូបបានឆ្ងាញ់។ ចំណែកកូនតូចថ្ងៃមុន ដើរសុំលុយទិញទឹកដោះគោ នាងខ្ញុំ និងស្វាមី បានទិញទឹកដោះគោ ២កេះ ភេសជ្ជៈ និងនំ ទុកឱ្យគាត់ហូបរួចហើយ។

ទៅដល់ពេលរសៀល គិតថាគាត់ឃ្លាន ក៏បានទិញភីស្សាជូនគាត់ ហូបនៅកណ្ដាលស្រែតែម្ដង គាត់ថាឆ្ងាញ់ណាស់ មិនដែលបានស្គាល់ជាតិទេ😊😊😊 ទោះលំបាកយ៉ាងណា មិនឱ្យពួកគាត់ ចោលសិក្សាទេ ប្រាប់ឪពុកម្ដាយ ត្រូចចំ ត្រូវឱ្យកូនរៀន ទើបអនាគតផ្លាស់ប្ដូរ ងើបពីការលំបាក។ ខ្ញុំបានជូនកាតាប សៀវភៅ សម្ភារៈសិក្សា ដល់កូនៗគាត់ទាំងអស់ ដើម្បីលើកទឹកឱ្យចូលរៀន និងខំប្រឹងរៀន។ នេះជាអ្វីដែលនាងខ្ញុំអាចធ្វើបាន សម្រាប់អ្នកជួបការលំបាកពិតប្រាកដ តែមានការតស៊ូ💪💪💪»។

នេះពិតជាទឹកចិត្តដ៏ល្អថ្លាថ្លៃមែន ​ក្នុងនាមជាអ្នកមានមុខមានមាត់ ​មានទ្រព្យសម្បត្តិ ​បែរជាតែងតែមានទឹកចិត្តជួយអ្នកក្រខ្សត់ជារឿងៗបែបនេះ៕


- Advertisement -
- Advertisement -