web analytics
Thursday, April 8, 2021

លោក កថាជ័យ ប្រាប់ហេតុផលដែលចាក់បញ្ចាំង «ដើម្បីកូន» ​ជាថ្មី​​​ និងត្រូវបានជ្រើសទៅប្រកួតរង្វាន់អូស្កា (មានវីដេអូ)

ដើម្បីកូន គឺជាខ្សែភាពយន្ត ដ៏ល្បីល្បាញមួយដែលធ្លាប់បានដាក់បញ្ចាំងកាលពីឆ្នាំ ​២០២០ កន្លងទៅ ​ថាជាភាពយន្តដែលស្តែងពីជីវិតពិត​ និងការលះបង់ដ៏ធំធេងរបស់ឪពុកម្នាក់ដើម្បីកូន ​ទោះខ្លួនពិកា ​ក្រលំបាកប៉ុណ្ណា ​ក៏មិនដែលត្អូញត្អែដែរ។

តែដោយសារតែវិបត្តិកូវីដ១៩ ​ខ្សែភាពយន្តនេះក៏បានដាក់ចុះផ្ងាកបញ្ចាំងចំនួន២ដងទៅហើយ ​ដើម្បីចូលរួមទប់ស្កាត់កូវីត១៩ ​ធ្វើឱ្យអ្នកគាំទ្រជាច្រើនខកខានបានទស្សនាភាពយន្តកម្សត់ស្រក់ទឹកភ្នែកមួយនេះ។

យ៉ាងណាមិញក្រោយរលកវិបត្តិបានធូរស្រាល ដើម្បីកូន ​ក៏បានដាក់បញ្ចាំងសារជាថ្មីចាប់ពិថ្ងៃទី ​៧ ខែមករា ឆ្នាំ ​២០២១​នេះហើយ ​ដោយមានការចូលរួមទស្សនាពីតារាល្បីៗ ​បូកញកលល្បី​ និងទស្សនិកជនជាច្រើនកុះករ។

ហើយនៅក្នុងបទសម្ភាសនៅថ្ងៃចាក់បញ្ចាំងជាថ្មី ​លោក ​កថាជ័យ ​ដែលជាអ្នកដឹកនាំរឿង​ ផលិតករ​ និងជាតួសម្តែងនៅក្នុងរឿង ដើម្បីកូនផ្ទាល់ ក៏បានរៀបរាប់អារម្មណ៍ថាពិតជារំភើបដែលភាពយន្តខ្លួនបានលេចនៅរោងភាពយន្តសារជាថ្មី​ តាបទៅតាមសំណូមពររបស់អ្នកគាំទ្រផង ​ហើយដើម្បីឱ្យបងប្អូនខ្មែរបានដឹងពីគុណភាពភាពយន្តមួយនេះ​ដែលបានជ្រើសចូលទៅប្រលងបណ្តើមពានរង្វាន់អូស្កាផងដែរ។

ដើម្បីជ្រាបច្បាស់សូមទស្សនាបទសម្ភាសពិសេសជាមួយលោក កថាជ័យ  ដែលនិយាយពីការបញ្ចាំងរឿងដើម្បីកូនឡើងវិញ​​ និងត្រូវបានជ្រើសពានរង្វាន់អូស្កា៖


- Advertisement -
- Advertisement -