web analytics
Monday, August 2, 2021

ប្រជុំតារា តារា Tik Tok និងបុគ្គលល្បីៗ ចូលរួមការចាក់បញ្ចាំងរឿង «ដើម្បីកូន» ជាលើកទី២ នៅថ្ងៃដំបូងទឹកភ្នែកពេញរោងកុន

«ដើម្បីកូន» គឺជាស្នាដៃផលិតដ៏ល្អឯកមួយរបស់ផលិតកម្ម​កថាជ័យ ភាពយន្ត ដែលមានលោក កថាជ័យ​ ជាផលិតករ និងជាតារាសម្តែងផ្ទាល់ ស្តែងចេញពីក្តីស្រលាញ់ និងការលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូនរបស់ឪពុកម្នាក់។

ខ្សែភាពយន្តជីវិតមួយនេះ បានធ្វើឱ្យទស្សនិកជនកោតសរសើរមិនដាច់ពីមាត់ និងស្រក់ទឹកភ្នែកតាមសាច់រឿងម្តងរួចមកហើយកាលពិដើមឆ្នាំ ២០២០ តែដោយសារតែវិបត្តិកូវីត១៩ ខ្សែភាពយន្តមួយនេះត្រូវបានពន្យារពេលចាក់បញ្ចាំងបន្តដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងជាសកលនេះ ហើយក៏បានធ្វើឱ្យទស្សនិកជនជាច្រើននាក់ខកខានបានទស្សនាខ្សែភាពយន្តដ៏ពិសេសនេះផងដែរ។

ក្រោយការពន្យារពេលចាក់បញ្ចាំងដល់ទៅ៣ ដង​ ពេលនេះ «ដើម្បីកូន» ក៏បានរំលេចខ្លួនជាថ្មីនៅគ្រប់បណ្តារោងភាពយន្តហើយ ចាប់ពីថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២០​នេះតទៅ ដោយគ្រាន់តែថ្ងៃចាក់បញ្ចាំងដំបូងមានបុគ្គលល្បីៗ និងតារាល្បីៗជាច្រើនបានចូលរួមយ៉ាងច្រើនកុះករ ពិសេសគឺពេលចាក់បញ្ចាំង ក៏បានធ្វើឱ្យអ្នកទស្សនាបង្ហូរទឹកភ្នែកជាថ្មីម្តងទៀតទៀតផង។

នេះបើតាមរយៈការរៀបរាប់លើគណនីហ្វេសប៊ុករបស់លោក កថាជ័យ បានឱ្យដឹងថា៖

« រីករាយឆ្នាំថ្មី🙏​រីករាយថ្ងៃ៧មករាថ្ងៃរំដោះជាតិពីរបបប្រល័យពូជសាសន៍🎬​ រីករាយថ្ងៃចាក់បញ្ចាំងឡើងវិញរឿងដើម្បីកូន🙏​រីករាយថ្ងៃបង្កើតព្រិត្តការណ៍អោយភាពយន្តខ្មែរងើបឡើងវិញ🙏

អរគុណស្តេចនំដូណាត់លោកពូ Ted Ngoy បានចូលរួម អរគុណលោកពុកធម៌អ្នកនិពន្ធសៀវភៅខ្មែរជាអន្តរជាតិដែលបានចូលរួម🙏​ អរគុណព្រឹទ្ធាចារ្យសានគិមសៀនគ្រូគុណល្បុក្កតោ​ និងសិស្សដែលបានចូលរួម🙏អរគុណក្រុមយុទ្ធគុណខមដែលចូលរួម🙏​អរគុណក្រុមម៉ូដែលបង Roat Nimul Menn ដែលបានចូលរួម🙏អរគុណមិត្តជប៉ុនលោកKusakabe​ ប្រធានមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន🇯🇵ដែលបានផ្តល់កិត្តិយសចូលរួម🙏អរគុណតារាទិកតុប្អូន Zamba Tak ​Kanchna Sek ដែលបានចូលរួម។​ អរគុណមិត្តសិល្បៈនិងមិត្តខ្ញុំបងបងសារព័ត៌មានដែលបានចូលរួម🙏អរគុណក្រុមការងារទាំងអស់សម្រាប់ថ្ងៃនេះ🙏អរគុណរោងភាពយន្តប្រាមដែលជួយសហការ🙏​ដើម្បីកូនកំពុងបញ្ចាំង🙏🎬🎥🙏ចូលរួម🙏​»។

កុំភ្លេចណា ចង់ដឹងថាខ្សែភាពយន្ត «ដើម្បីកូន» នេះមានអត្ថន័យពិសេសបែបណាទើបអាចហៅទឹកភ្នែកអ្នកទស្សនាឱ្យហូរចុះ កុំភ្លេចដឹកដៃម្តាយឪពុកលោកអ្នកមកទស្សនារឿងនេះ គ្រប់បណ្តារោងភាពយន្តចាប់ពិថ្ងៃទី ០៧ ខែមករា ឆ្នាំ​២០២១ នេះតទៅ៕


- Advertisement -
- Advertisement -