web analytics
Monday, August 2, 2021

ពីម្ចាស់ហាងកែសម្ផស្ស ធ្លាក់ខ្លួនកើតមហារីកស្បែកធ្ងន់ធ្ងរ​​រហូតចង់ស្លាប់ តែប្រឹងរស់ដើម្បីម្តាយលុះដង្ហើមចុងក្រោយ

លោក​ អ៊ុក​ សុខា អាយុ ៣០​ ត្រូវបានគេដឹងថាបានកើតជំងឺរលាកស្បែកធ្ងន់ធ្ងរ រហូតកើតជាមហារីកស្បែកមិនអាចដើររួច ហើយបន្ទុកគ្រប់យ៉ាងបានធ្លាក់ទៅលើម្តាយចំណាស់មេម៉ាយដែលមានជំងឺប្រចាំកាយទៀតផង ដែលរូបភាពស្ត្រីចំណាស់ដើរលាងចានឱ្យគេរហូតអង្គុយយំ​គឺជាម្តាយរបស់បុរសកើតជំងឺមហារីកស្បែកនេះតែម្តង។

តាមការរៀបរាប់ដំបូង លោក​ អ៊ុក​ សុខា​ បានឱ្យដឹងថា លោកគឺជាក្មេងកំព្រាឪពុកតាំងពីតូច និងមិនបានរៀនជ្រៅជ្រះដូចគេឡើយដោយសារតែកត្តាជីវភាពគ្រយសារ តែក្នុងឆ្នាំ២០១៣​ លោកក៏បានទៅរៀនអ៊ុតសក់ជាមួយគេរហូតចេះបានជំនាញនេះច្បាស់លាស់ ហើយ រហូតដល់ឆ្នាំ ​​២០១៨ ក៏មានលទ្ធភាពបើកហាងអ៊ុតសក់ខ្លួនឯង​ ។​

ដោយសារតែជាម្ចាស់ហាងថែសម្រស់ផង និងចង់ឱ្យខ្លួនស្អាត ស ដើម្បីទាក់ទាញភ្ញៀវឱ្យមកហាងរបស់ខ្លួនផង លោក​ អ៊ុក​ សុខា ក៏បានប្រើផលិតផលសម្រស់ជាច្រើន ទាំងលាបផង លេបផង បាញ់ស្បែកផង រហូតដល់ហើមដៃ ហើមជើង ហើមមុខ រួចក៏បង្កជាកើតជំងឺរលាកស្បែកធ្ងន់ធ្ងរ ជាជំងឺមហារីកស្បែកកម្រិតធ្ងន់តែម្តងរហូតដើរលែងរួចតែម្តង។

ការប្រែរូបរាងស្រស់ស្អាតស្រស់សង្ហា រហូតកើតជំងឺមហារីកស្បែកមើលមនុស្សមិនចំមនុស្ស បានធ្វើឱ្យលោក​ អ៊ុក​ សុខា តូចចិត្តឈឺចាប់ចង់តែស្លាប់ឱ្យបាត់ៗ តែព្រោះតែអាណិតម្តាយនោះ លោកបានប្តេជ្ញាថានឹងស៊ូដល់ដង្ហេីមចុងក្រោយ​ព្រោះនៅក្នុងជីវិតមានតែ២នាក់ម្តាយ និងកូនប៉ុណ្ណោះ។


ដូច្នេះប្រសិនជាមានសប្បុរសជនណា ចង់ជួយជាជំនួយដល់ម្តាយកូនអាភ័ព្វ២រូបនេះ អាចផ្ញើជាថវិកាតិចតួចតាមលទ្ធភាពមកកាន់គណនីធនាគារ ABA 001388589 ouk sokha ឬមកកាន់លេខទូរស័ព្វលោក​ អ៊ុក​ សុខា ផ្ទាល់ តាមរយៈលេខទូរស័ព្ទ 081 411 544 ៕


- Advertisement -
- Advertisement -