web analytics
Saturday, April 10, 2021

ពន្យារ៣ដង​ ទីបំផុតខ្សែភាពយន្តជីវិត«ដើម្បីកូន» នឹងបញ្ចាំងជាថ្មីម្តងទៀតហៅទឹកភ្នែកទស្សនិកជន ចាប់ពីថ្ងៃ​​ ៧មករា​ តទៅហើយ

«ដើម្បីកូន​ »​ ត្រូវបានគេដឹងថាជាខ្សែភាពយន្តជីវិត​និយាយពីការលះបង់ដ៏ធំធេងរបស់ឪពុកម្នាក់ដែលប្រឹងប្រែងដើម្បីកូនៗទោះបីជាខ្លួនក្រលំបាក និងវេទនាក្តី​ ដោយខ្សែភាពយន្តនេះបានហៅទឹកភ្នែកទស្សនិកជន និងអ្នកគាទ្រភញលូកទឹកភ្លូកដីទៅទស្សនានៅគ្រប់បណ្តារោងកុននានា។

តែដោយសារតែវិបត្តិកូវីដ១៩​ ខ្សែភាពយន្តខ្នាតធំដ៏ល្បីល្បាញនេះ បានត្រូវផ្អាកបញ្ចាំងពាក់កណ្តាលទី​​៣ដងមកហើយ ដោយសារតែរោងកុនបិទដំណើរការដើម្បីចូលរួមទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ជាសកលមួយនេះ។​ តែយ៉ាងណាមិញ​បន្ទាប់ពីស្ថានភាពបានស្ងប់ស្ងាត់មួយរយៈ​ ហើយរោងកុន​ រោងភាពយន្តបើកដំណើរការឡើងវិញ​ ពេលនេះ​ភាពយន្តជីវិត «ដើម្បីកូន» ​ក៏បានប្រកាសខ្លួនមកបម្រើជូនទស្សនិកជនជាថ្មីម្តងទៀតនៅគ្រប់រោងកុនចាប់ពីថ្ងៃទី ៧​ ខែមករា ឆ្នាំ ២០២១​នៅតទៅហើយ​ ដែលនាំឱ្យអ្នកគាំទ្រមានចិត្តរីករាយជាខ្លាំង។

គួរបញ្ជាក់ផងដែរថា​ ខ្សែភាពយន្ត«ដើម្បីកូន» នេះផងដែរ​ក៏ត្រូវបានក្លាយជាភាពយន្តជាតិដែលកំពុងដាក់ឱ្យគណៈ
កម្មការភាពយន្តអន្តរជាតិអូស្ការពិនិត្យក្នុងផ្នែកភាពយន្តអន្តរជាតិល្អជាងគេ (CAMBODIAN FILM FATHERS SUBMITTED FOR OSCARTO THE 93rd ACADEMY AWARDS FOR BEST INTERNATIONAL FEATURE FILM) ផងដែរ​ ដែលនេះជាដំណឹងដ៏កាន់តែរីករាយបន្ថែមផងដែរសម្រាប់វិស័យភាពយន្តកម្ពុជា។

ដូច្នេះចង់ដឹងថា​ លោកឪពុកអ្នកមានគុណមានការលះបង់​ និងតស៊ូអ្វីខ្លះដើម្បីកូន​ កុំភ្លេចមកតាមដានភាពយន្តជីវិត «ដើម្បីកូន»​ទាំងអស់គ្នា​ ចាប់ពីថ្ងៃទី​​៧ ខែមករា ឆ្នាំ២០២១ នេះទាំងអស់គ្នាណា៕

ប្រភព៖ ក្នុងស្រុក

សូមទស្សនាវីដេអូខាងក្រោមនេះ៖

nbsp;


- Advertisement -
- Advertisement -