web analytics
Thursday, April 8, 2021

ពិសេសណាស់​ ដើមឆ្នាំ២០២១ លោក​រ៉េតធី​ ដូណា​ និងកថាជ័យ​ ពិភាក្សាពី វិស័យភាពយន្ត និង វិស័យតន្រ្តី

លោក​ហ៊ុយ​ យ៉ា​​ឡេង​ ហៅ កថាជ័យ​​ត្រូវគេស្គាល់ថា​ ជាផលិតករ និងម្ចាស់ផលិតកម្ម​ដែលមានស្នាដៃផលិតខ្សែភាពយន្តជាច្រើនរឿងសុទ្ធតែមានគុណភាព​និងមានភាពល្បីល្បាញខ្លាំង​ ពិសេសរឿងចុងក្រោយទាក់ទងនឹងខ្សែជីវិតការលះបង់របស់ឪពុក​ គឺរឿង​«ដើម្បីកូន»។

យ៉ាងណាមិញ​ ស្រាប់តែមួយរយៈនេះដ្បិតតែដោយសារតែវិបត្តិកូវីត១៩​ លោក​កថាជ័យ​ បានសម្រាកដកឃ្លាពីវិស័យផលិតភាពយន្ត​ តែលោកបានផលិតកម្មវិធី និងរឿងអប់រំខ្លីជាច្រើនដើម្បីជួយសង្គមវិញ។​ ជាពិសេសពេលនេះ​ លោកកថាជ័យ និតលោក រ៉េតធី ដូណា​ ជាតន្ត្រីករល្បីឈ្មោះក្នុងវិស័យចម្រៀង ស្រាប់តែបានបង្ហើបថ្មីៗនេះថានឹង ពិភាក្សាការងារសម្រាប់ដើមឆ្នាំ២០២១ ទាក់ទងនឹងវិស័យភាពយន្ត + វិស័យតន្រ្តី​។

នេះអាចថាជាដំណឹងមួយដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំង​​ តែមិនទាន់ដឹងថាជាការងារអ្វីនៅឡើយនោះទេ​ ដូច្នេះមានតែរង់ចាំតាមដានបន្តទៅទៀត៕


- Advertisement -
- Advertisement -