web analytics
Thursday, April 8, 2021

ឆ្នាំថ្មី​ ស្រីអូនចិត្តធម៌ និងស្វាមី បញ្ចេញថវិកា ៥០ មុឺនដុល្លា សម្រាប់ចែកអំណោយសប្បុរសធម៌ទៅដល់ជនពិការ និងចាស់ជរាដែលមានជីវភាពលំបាកខ្លាំងទូទាំង ២៥ខេត្តក្រុង

មិនបាច់រៀបរាប់ច្រើន ក៏មនុស្សទូទាំងប្រទេសកម្ពុជាបានស្គាល់ហើយថាអ្នកនាង នួន ស៊ុន្ទរី ហៅស្រីអូន គឺជាអ្នកជំនួញដ៏ជោគជ័យនូវផលិតផលសុខភាពដ៏ល្បីល្បាញ ​ជាពិសេសអ្នកនាង និងស្វាមី មានកេរ្តិ៍ឈ្មោះល្បីខាងធ្វើបុណ្យធ្វើទាន និងការងារសប្បុរសធម៌ជាច្រើនគួរឱ្យសរសើរមែនទែន។


ក្រៅពីជួយអ្នកអត់ឃ្លាន ​អ្នកទីទាល់ និងជនចាស់ជរាជួបការលំបាក អ្នកនាងក៏មានកូនៗជាក្មេងកំព្រានៅមណ្ធលជាច្រើនដែលអ្នកនាងតែងតែផ្គត់ផ្គង់ផ្តល់ជំនួយរាល់ឆ្នាំ ​ការបញ្ចេញទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ទៅលើកិច្ចការសង្គម និងការយកថ្ងៃពិសេសៗរបស់ខ្លួនចែកជាអំណោយ និងទាន ក្នុងចំនួនទឹកប្រាក់យ៉ាងច្រើនផងដែរ។

នៅពេលនេះដែល កាន់តែគួរ​​ឱ្យភ្ញាក់ផ្អើល គ្រាន់តែដើម្បីអបអរឆ្លងឆ្នាំសក់ ២០២១ ​អ្នកនាង នួន ស៊ុន្ទរី ហៅស្រីអូន និងស្វាមី ស្រាប់តែបានបញ្ចេញថវិការដល់ទៅ ២,០០០,០០០,០០០ រៀល (៥០ មុឺនដុល្លា) បន្ថែមសម្រាប់ចែកអំណោយសប្បុរសធម៌ទៅដល់ជនពិការនិងចាស់ជរាដែលមានជីវភាពលំបាកខ្លាំងទូទាំង ២៥ខេត្តក្រុងទៀតផង។

តាមរយៈគណនីហ្វេសប៊ុកអ្នកនាង នួន ស៊ុន្ទរី ហៅស្រីអូន បានឱ្យដឹងថា៖ « នាងខ្ញុំស្រីអូន និងស្វាមី ឈាង រ័ត្ន កំពុងបញ្ចេញថវិកាចំនួន ២,០០០,០០០,០០០ រៀល (៥០ មុឺនដុល្លា) បន្ថែមសម្រាប់ចែកអំណោយសប្បុរសធម៌ទៅដល់ជនពិការនិងចាស់ជរាដែលមានជីវភាពលំបាកខ្លាំងទូទាំង ២៥ខេត្តក្រុង🙏🏻។នេះជាអ្វីដែលពួកយេីងអាចជួយសំរាលទុកលំបាកខ្លះៗរបស់បងប្អូនដែលពិការនិងលោកតាលោកយាយចាស់ជរាដែលទីទ័លខ្លាំង🙏🏻 ជូនបុណ្យផងបងប្អូនខ្មែរសូមអោយឆ្នាំថ្មី ២០២១ នាំយកនូវសេរីសួស្ដីនិងរឿងល្អៗជូនបងប្អូនខ្មែរទាំងអស់គ្នា🙏🏻ដោយក្ដីគោរពពីនាងខ្ញុំ ស្រីអូននិងស្វាមី 🙏🏻»។

នេះពិតជាទឹកចិត្តដ៏ល្អប្រពៃគ្មានអ្វីប្រៀបបានមែន ​ដែលមិនមែនមានអ្នកណាដែលអាចធ្វើបានដូចស្រីអូនដែលល្អទាំងរូប និងល្អទាំងទឹកចិត្តបែបនេះនោះទេ៕


- Advertisement -
- Advertisement -