web analytics
Sunday, March 7, 2021

អស្ចារ្យមែនខេត្តព្រះសីហនុ! រូបសំណាក​ ព្រះថោងនាងនាគ បែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ជានិម្មិត្តរូបនៃការកកើតទឹកដី វប្បធម៌អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ

ខេត្តព្រះសីហនុ ​បានផ្លាស់ប្តូររូបរាង និងមុខមាត់ឥតឈប់ឈរ ​គ្រោងជាទីក្រុងសេដ្ឋកិច្ចមួយមិនចាញ់ទីក្រុងធំៗប្រទេសចិនឡើយ។ នៅក្នុងនោះក្រៅពីគម្រោងសាងសង់ផ្លូវក្នុងក្រុង ក៏នឹងមានគម្រោងសាងសង់រូបសំណាកទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរជាច្រើនកន្លែងនៅរង្វង់មូលចំនួន ៣ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងខេត្ត ដែលមានភាពទាក់ទាញយ៉ាងខ្លាំង​ រួមមាន រង្វង់មូល សីហរាជមុខបី , ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រង្វល់មូលព្រះថោងនាងនាគ និង រង្វល់មូលព្រះសិវៈ ។ ទី១ សីហរាជមុខបី ស្ថិតនៅចំណុចប្រសព្វគ្នារវាងផ្លូវជាតិលេខ៤ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង វិថីជោតញ្ញាណ ដែលមានរូបបដិមា ​​​​​​​​​​​​​​​​​​​ធ្វើពីលោហធាតុ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានកម្ពស់ ៩ ម៉ែត្រ តម្កល់លើបល្ល័ង្កកម្ពស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​៥,៦៥០ ម៉ែត្រ និងមានកម្ពស់សរុប ១៥,១៥០ ម៉ែត្រ ជាចម្លាក់សិល្បៈបាយ័ន ដែលគេកម្របានជួបប្រទះ ។

នៅក្នុងនោះចម្លាក់ដ៏លេចធ្លោជាងគេ ​និងត្រូវបានគេចាប់អារម្មណ៍ជាងគេនោះគឺ រង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ។ ដោយរូបសំណាក​ ព្រះថោងនាងនាគ បែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ជានិម្មិត្តរូបនៃការកកើតទឹកដី វប្បធម៌អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ។

គួរឱ្យដឹងផងដែរថា រូបសំណាកដ៏ពិសេសអស្ចារ្យ និងមានសភាពរស់រវើកនេះ បាននឹងកំពុងតែសាងសង់ និងតំឡើងជិតរួចរាល់ហើយ ដែលនេះជាការប្រែមុខមាត់ថ្មីសម្រាប់ខេត្តព្រះហនុផ្ទាល់តែម្តង៕


- Advertisement -
- Advertisement -