web analytics
Thursday, June 24, 2021

សេដ្ឋីអនឡាន២រូប ​បានចេញមុខផ្តល់ជំនួយដល់រដ្ឋាភិបាលរាប់ម៉ឺនដុល្លារ ក្នុងការទិញវ៉ាក់សាំងកូវីត១៩​ ចាក់ជូនប្រជាជនខ្មែរឥតគិតថ្លៃ

កាលពីម្សិលមិញនេះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីការត្រៀមថវិកាបម្រុងទុកទិញវ៉ាក់សាំងការពារជំងឺ Covid-១៩ ជូនប្រជាជនកម្ពុជា និងសូមអំពាវនាវឱ្យមានការចូលរួម ក្នុងស្ថានភាពដែលកម្ពុជានៅរខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន។

បន្ទាប់ពីការប្រកាសស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនរបស់ប្រមុខរាជរដ្ឋាភិបាល​ ក៏មានសេដ្ឋីៗ ​ឧកញ៉ា ​និងឥស្សរជនជាច្រើនរូប បានចេញមុខផ្តល់ជំនួយដល់រដ្ឋាភិបាលជាមួយនឹងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រាប់លានដុល្លារជាបន្តបន្ទាប់។

តែអ្វីកាន់តែភ្ញាក់ផ្អើល ​នៅពេលនេះសូម្បីតែសេដ្ឋីអនឡាញនៅប្រទេសកម្ពុជាក៏បានចេញមុខ​​ផ្តល់ជំនួយដល់រដ្ឋាភិបាលរាប់លានដុល្លារ ក្នុងការទិញវ៉ាក់វាក់សាំងកូវីត១៩​ ចាក់ជូនប្រជាជនខ្មែរឥតគិតថ្លៃ
ផងដែរ ​ដោយក្នុងនោះគឺមាន អ្នកស្រី ទ្រី ​ដាណា ​និងស្រីអូនចិត្តធម៌។

អ្នកស្រី ទ្រី ដាណា Dana Try៖ « នាងខ្ញុំនិងស្វាមីសុំចូលរួម ១០ម៉ឺនដុល្លា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ជាមួយសម្ដេច ជួយប្រជាពលរដ្ឋខ្មែរ ក្នុងពេលដ៏លំបាកនេះ😊😊 ទឹកប្រាក់នេះតិចតួចស្ដួចស្ដើងណាស់ តែនាងខ្ញុំ និងស្វាមីបានចូលរួមតាមធនធាន កម្លាំងចិត្ត ហើយខ្ញុំពិតរំភើបចិត្តខ្លាំងណាស់ ពេលឃើញសម្ដេចប្រកាសទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ សូមចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាអាចរួចផុតគ្រោះអាក្រក់នេះ 💪💪💪💪🙏🙏🙏 »។

លោក Chheang Roth ស្វាមីបងស្រីអូន៖ « ខ្ញុំបាទ និងភរិយា បរិច្ចាកថវិកា 600,000,000 រៀល (15 ម៉ឺនដុល្លារ) ដល់រដ្ឋាភិបាលដើម្បីចូលរួមចំណែកទិញវ៉ាក់សាំងប្រឆាំងមេរោគ កូវីត-19។ យើងខ្ញុំប្តេជ្ញាបន្តធ្វើសកម្មភាពសប្បុរសធម៌រហូតដង្ហើមចុងក្រោយ។» ។

នេះពិតជាសេដ្ឋីអនឡាញដែលមិនត្រឹមតែល្បីនៅក្នុងការងាររកស៊ីប៉ុណ្ណោះទេ​តែថែមទាំងមានចិត្តសប្បុរធម៌ក្នុងការងារសង្គមផង ​និងមានចិត្តធម៌ឈឺឆ្អាលជួយដល់សង្គមខ្មែរក្នុងរដូវកាលវិបត្តិកូវីត១៩ ​គួរឱ្យសរសើរខ្លាំង។


- Advertisement -
- Advertisement -