web analytics
Tuesday, September 14, 2021

ដំណើរធម្មយាត្រា សិទ្ធិយាត្រា ជាលើកទី២ ដោយថ្មើរជើង២៥ខេត្តក្រុង នៃ ព្រះភិក្ខុ ចាន់ ភើយ បានចាប់ផ្តើមនិមន្តចេញដំណើរពីវត្តឧណ្ណាលោមដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខចម្រើនតរៀងទៅ

ព្រះភិក្ខុ ចាន់ ភើយ  មួយព្រះអង្គ ​បានធ្វើឱ្យផ្ទុះភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ​ក្រោយព្រះអង្គបានចេញដំណើរធម្មយាត្រា  ជាលើកទី២  ដោយថ្មើរជើងតែអង្គឯង  កាលពីថ្ងៃចន្ទ ​ទី ​៧  ខែធ្នូ ​ឆ្នាំ ​២០២០ ​នេះ ​ដោយនិមន្តចេញតាមខ្លោងទ្វារទិសខាងកើតនៃវត្តឧណ្ណាលោម តាមបណ្តោយមាត់ទន្លេ ឡើងស្ពានជ្រោយចង្វា ឆ្លងទន្លេមេគង្គដល់ផ្លូវជាតិលេខ៦ បន្តដំណើរដោយថ្មើរជើង ដោយសភាពស្ងប់ស្ងាត់ ឆ្ពោះទៅខេត្តកំពង់ចាម និង តាមបណ្តាខេត្តក្រុងផ្សេងៗដោយសទ្ធាជ្រះថ្លា។

តាមរយៈគណនីហ្វេសប៊ុក ខ្មែរជួយខ្មែរ ខ្មែរជួយខ្មែរ បានឱ្យដឹងថា៖ « #ដំណើរធម្មយាត្រា #សិទ្ធិយាត្រា ជាលើកទី២ ដោយថ្មើរជើង២៥ខេត្តក្រុង នៃ ព្រះភិក្ខុ ចាន់ ភើយ បានចាប់ផ្តើមនិមន្តចេញដំណើរពីវត្តឧណ្ណាលោម ក្រុងភ្នំពេញ កុដិលេខ១០ វេលាម៉ោង៧ព្រឹក ថ្ងៃច័ន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០ នេះទៅតាមគម្រោងនៃការតាំងចិត្ត ។ ព្រះអង្គនិមន្តចេញតាមខ្លោងទ្វារទិសខាងកើតនៃវត្តឧណ្ណាលោម តាមបណ្តោយមាត់ទន្លេ ឡើងស្ពានជ្រោយចង្វា ឆ្លងទន្លេមេគង្គដល់ផ្លូវជាតិលេខ៦ បន្តដំណើរដោយថ្មើរជើង ដោយសភាពស្ងប់ស្ងាត់ ឆ្ពោះទៅខេត្តកំពង់ចាម និង តាមបណ្តាខេត្តក្រុងផ្សេងៗទូទាំងប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខចម្រើនតរៀងទៅ ។ សូមប្រគេនពរ មានសុវត្ថិភាព មានសុខភាពល្អ មានជោគជ័យ សម្រេចតាមគោលបំណងទាំង៥របស់ព្រះអង្គ……


១-ដើម្បីធ្វើការអធិដ្ឋាន…..?
២-ដើម្បីផ្លាស់ប្ដូរការរង់ចាំ……?
៣-ដើម្បីសិក្សាអំពីបរិបទសង្គម……?
៤-ដើម្បីឈ្វេងយល់និងបង្កើនទស្សនៈថ្មីៗ….?
៥-ដើម្បីផ្សាយមេត្តាធម៌ដល់សព្វសត្វ…..? ។
! សូមញាតិញោមជាពុទ្ធបរិស័ទទូទាំងប្រទេសកម្ពុជា បើបានឃើញព្រះអង្គធម្មយាត្រា ចាន់ ភើយ ដែលមានសណ្ឋានដូចក្នុងរូបភាពនេះ និមន្តទៅដល់ណាហើយ សូមគោរព នមស្សការ ជ្រះថ្លា ថ្វាយបង្គំ ដោយកាយក្តី វាចាក្តី ចិត្តក្តី ចំពោះព្រះភិក្ខុសង្ឃពុទ្ធសាសនាធម្មយាត្រាអង្គនេះផង !»៕

 


- Advertisement -
- Advertisement -