web analytics
Saturday, September 18, 2021

ទៀតហើយសិស្សថា្នក់ទី១២! ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាក់ឌុប នឹងលើកទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ

ក្នុងឆ្នាំ២០២០​នេះ​ គឺជាឆ្នាំហានិភ័យ​ ដោយសារតែវិបត្តិកូវីត១៩​ មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក​ រួមទាំងប្រទេសកម្ពុជា​ សូម្បីតែសិស្សានុសិស្សទាំងឡាយ​ ក៏សុទ្ធតែរងផលប៉ះពាល់មិនអាចទៅសាលាសិក្សាបានដូចមុនឡើយ។

មិនត្រឹមតែមិនអាចសិក្សា​​ការប្រលាងថ្នាក់ជាតិនានាក៏ត្រូវបានពន្យារជាបន្តបន្ទាប់​ សូម្បីតែសិស្សថ្នាក់ទី១២​ ដែលជាឆ្នាំត្រូវប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប)​ក៏ត្រូវបានក្រសួងអប់រំយុវវជន និងកីឡា​​ប្រកាសពន្យារពេលប្រលងផងដែរ។​

ដោយក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានជូនដំណឹងពីការពន្យារពេល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) ដែលគ្រោងរៀបចំនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ ក្រោយកម្ពុជាផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ជាធ្វើឲ្យមានអ្នកឆ្លងជាបន្ដបន្ទាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះ ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា សម្រាប់កាលបរិច្ឆេទច្បាស់លាស់ នៃការប្រឡង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយជាបន្តបន្ទាប់៕​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


- Advertisement -
- Advertisement -