នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន។
បន្ទាប់ពីការប្រកាសស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនរបស់ប្រមុខរាជរដ្ឋាភិបាល ពេលនេះមានមហាសេដ្ឋីចិត្តធម៌ជាច្រើនរូប បានចេញមុខផ្តល់ជំនួយដល់រដ្ឋាភិបាលជាមួយនឹងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា៖
-ឧកញ៉ា ឡេង ណាវ៉ាត្រា ជួយដល់រដ្ឋាភិបាលចំនួន ១លានដុល្លារ
-អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ៣លានដុល្លារ
-អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ៣លានដុល្លារ
-អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ៣លានដុល្លារដុល្លារ
-ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ
-ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានប្រកាសបរិច្ចាគថវិកា ៣លានដុល្លារ
គួរឱ្យដឹងថាផងដែរថា ការផ្តល់ជំនួយរបស់ឥស្សរជន និងមហាសេដ្ឋីល្បីៗខាងលើ គ្រាន់តែជាការចូលរួមត្រួសៗបណ្តោះអាសន្នតែប៉ុណ្ណោះ ដែលអាចនឹងមានការផ្តល់ជំនួយជាបន្តបន្ទាប់ទៀត។ ដោយកាយវិការនៃការបរិច្ចាគថវិការបស់ជនល្បីៗ នាំឱ្យមានការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងមែនទែនពីមហាជនក្នុងគ្រាប្រទេសមានអាសន្នបែបនេះ៕