web analytics
Tuesday, March 9, 2021

ឧកញ៉ាចិត្តធម៌​ ឡេង​ ណាវ៉ាត្រា​ ផ្តល់ជំនួយដល់រដ្ឋាភិបាល​ ១លានដុល្លារ​ ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ

ថ្មីៗនេះជំងឺរាតត្បាតកូវីត១៩​ បានក្លាយជាបញ្ហាដ៏ក្តៅគគុកក្នុងប្រទេសកម្ពុជា​​ តាមរយៈការឆ្លងតៗគ្នានៅក្នុងសហគមន៍​ ដែលជាបញ្ហាគួរឱ្យព្រួយបារម្ភខ្លាំង​ និងត្រូវបង្កើនការការពារសុខភាពខ្លួនឯងឱ្យកាន់តែខ្លាំងមួយកម្រិតទៀត។

បន្ថែមពីវិធានការការពារ​ កាលពីប៉ុន្មានម៉ោងមុននេះ​ សម្តេចតេជោ​ហ៊ុន​ សែន​ ប្រមុខរដ្ឋរដ្ឋាភិបាលកម្ពុជា​​បានចេញសេចក្តីប្រកាសថា​ នឹងត្រៀមថវិការជាតិដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីត១៩​នេះ មកចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នាដោយឥតគិតថ្លៃ។។​ ដោយអ្វីកាន់តែភ្ញាក់ផ្អើល​ លោកឱកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ក៏បានប្រកាសថានឹងផ្តល់ជំនួយដល់រដ្ឋាភិបាលបន្ថែមដល់ទៅ១លានដុល្លារទៀតផង។

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ បានឱ្យដឹងថា៖​ « ខ្ញុំបាទ និងក្រុមគ្រួសារត្រៀមបរិច្ចាគថវិកាជូន សម្ដេចតេជោហ៊ុនសែន ចំនួន1លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនងាយរងគ្រោះ សូមឱ្យប្រទេសយើងឆ្លងផុតនៅទុក្ខលំបាកនេះ🙏🙏🙏🙏🙏​»។

នេះពិតជាទឹកចិត្តដ៏ធំធេងមិនអាចមានអ្វីប្រៀបបានមែន​ ក្នុងនាមជាឧកញ៉ាសម្បូរទាំងទ្រព្យ​ សម្បូរទាំងចិត្តសប្បុរសទៀត៕


- Advertisement -
- Advertisement -