web analytics
Wednesday, June 23, 2021

ហ្វេសបុក(Facebook) នឹងលុបចេញនៅ ពត៌មានក្លែងក្លាយទាក់ទងនឹង វាក់សាំងកូវីត ១៩

ថ្មីៗនេះហ្វេសបុកបានប្រកាសថា នឹងលុបចោលនៅពត៌មានក្លែងក្លាយទាំងឡាយណា ដែលទាក់ទងនឹងវាក់សាំង កូវីត ១៩ ខណៈពេល ដែលសហរដ្ឋអាមេរិក និង ប្រទេសផ្សេងៗ ទៀត នៅតំបន់តំបន់អឺរ៉ុប ត្រៀមខ្លួនក្នុងការដាក់អោយប្រើប្រាស់នៅវាក់សាំងកូវីត ១៩។

តាមអ្វីដែល អ្នកជំនាញសុខភាពសារធារណៈរបស់បណ្តាញសង្គមយក្ស ( facebook និង instagram) កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ បណ្តាញសង្គមយក្សមួយនេះ បាននិយាយថា នឹងលុបចោលរាល់របាយការណ៍ ឬពត៌មានមិនពិតទាំងឡាយណាដែលទាក់ទងទៅនឹង វាក់សាំង កូវិត ១៩ ហើយហ្វេសបុកនិងដាក់ចេញនៅគោលនយោបាយផ្សេងៗ ដើម្បីធានាថា និងមិនមានពត៌មានទាំងឡាយណាដែលនាំអោយមានផលវិបាកដោយសារ វិរុស កូវីត១៩។

លើសពីនេះទៅទៀត ពួកគេបាននិយាយថា គេនឹងលុបចោលនៅពត៌មាន​មិនពិតអំពី សុវត្ថិភាព ប្រសិទ្ធិភាព សារធាតុផ្សំ និង ប្រតិកម្មពីការប្រើប្រាស់ របស់វាក់សាំងផងដែរ។ ជាឩទាហរណ៍៖ យើងនឹងលុបចោល “វាក់សាំងកូវីត១៩ មានផ្ទុក មីក្រូឈីប” ឬអ្វីៗផ្សេងទៀត ដែលមិនមានពិតនៅក្នុងសាធាតុផ្សំនៃវាក់សាំង។


- Advertisement -
- Advertisement -