web analytics
Saturday, September 18, 2021

ចាក់ដោតខ្លាំង! ១ម៉ោងដើម្បីសង្គមជាតិ ៖ វីដេអូអប់រំទី៥ស្តីពី «​ ការចាញ់បោកតាមប្រព័ន្ធអនឡាញ »

ដូចយើងដឹងហើយវិស័យអនឡាញ និងអ៊ីនធើណេត​ បាននឹងកំពុងតែរីកដុះដាលខ្លាំង មិនថាវ័យណានោះទេ​ ក៏សុទ្ធតែអ្នកចេះប្រើបច្ចេកវិទ្យាសម័យថ្មី ស្មាតហ្វូន​ និងអ៊ីនធើណេតនេះដែរ។​ ដោយអ្នកខ្លះក៏ប្រើវាក្នុងគោលបំណងតាមដានព័ត៌មានសង្គម ព័ត៌មានពិភពលោក ការស្រាវជ្រាវផ្សេងៗ ការរាប់អានមិត្តថ្មីៗ រហូតឈានទៅរកដៃគូស្នេហាផងដែរ។

បើទោះជាវាមានប្រយោជន៍ច្រើន តែដោយសារតែប្រព័ន្ធអ៊ីនធើណេតមានភាពទូលាយ និងសេរីពេក យើងក៏ត្រូវមានការប្រុងប្រយ័ត្នខ្លាំងផងដែរក្នុងការប្រើប្រាស់បណ្តាញសង្គមអ៊ីនធើណេតទាំងនេះ ព្រោះមនុស្សមិនតិចអ្នកនាក់ទេសម័យនេះតែងតែចាញ់បោកអ៊ីនធើណេត​ ព្រោះតែមានជនខិលខូចជាច្រើនប្រើការឆបោកគ្រប់រូបភាពដើម្បីឱ្យអ្នកប្រើប្រាស់ជឿលង់​ អាចផុងខ្លួន​ និងដល់ថ្នាក់អស់ទ្រព្យសម្បត្តិទៀតផង។

ហេតុដូច្នេះហើយបានជាកម្មវិធី​ ១ម៉ោងដើម្បីសង្គមជាតិ ដែលជាកម្មវិធីធ្វើវីឌីអូអប់រំផង និងចុះជួយសង្គមដោយផ្ទាល់ផងផង បានផលិតនូវវីដេអូអប់រំទី៥ហើយ ដែលអប់រំស្តីពី « ការចាញ់បោកតាមប្រព័ន្ធអនឡាញ » ដើម្បីចែកជូនដល់ប្រជាជនខ្មែរធ្វើការកម្សាន្តអារម្មណ៍ប្រកបដោយការអប់រំផងដែរ។

ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូអប់រំនេះទាំងអស់គ្នា ៖


- Advertisement -
- Advertisement -