web analytics
Sunday, March 7, 2021

ឡូយខ្លាំង!​ ថោន​ និងក្រុមហ៊ុនយក្ស​ GMM Grammy ថៃ ចាប់ដៃគូសហការផលិតចម្រៀង និងភាពយន្តរួមគ្នាហើយ (មានវីដេអូ)

កាលពីថ្មីៗនេះ មានរឿងមួយគួរឱ្យភ្ញាក់ផ្អើលជាខ្លាំង​ក្រោយផលិតកម្មថោន កម្ពុជា និង ផលិតផលកម្ម Grammy ថៃ​ ដែលគេស្គាល់ថាក្រុមហ៊ុនកម្សាន្តយក្សនៅក្នុងប្រទេសថៃ បានប្រកាសចាប់ដៃគូសហការគ្នា តែមិនទាន់ដឹងថាជាការសហការបៀបណានៅឡើយទេ។

មកដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២០ ផលិតកម្មថោន និង GMM GRAMMY ក៏បានធ្វើពិធីចុះកិច្ចព្រមព្រៀងពង្រីកទីផ្សារផ្នែកវិស័យសិល្បៈកំសាន្តជាផ្លូវការហើយ ដោយប្រកាសថា ក្រុមហ៊ុនធំៗទាំង២ប្រទេសនេះ នឹងចាប់ដៃធ្វើការជាមួយគ្នា​ ដើម្បីផលិតបទចម្រៀង ការសម្តែងវីដេអូចម្រៀង (MV) ការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី និងឈានដល់ការផលិតខ្សែភាពយន្តរួមគ្នា នាពេលខាងមុខទៀតផង។

ដំណឹងដ៏ភ្ញាក់ផ្អើលច្បាស់ការមួយនេះ បានធ្វើឱ្យមហាជនមានការត្រេកអរ និងសាទរជាខ្លាំង ដោយនេះជាឱកាសមួយដែលប្រទេសកម្ពុជាបានបញ្ចេញស្នាដៃបង្ហាញទៅបរទេសផង​ និងជាការផ្លាស់ប្តូរបទពិសោធន៍ការងារ​ រួមទាំងសិល្បៈវប្បធម៌គ្នា ដើម្បីឈានទៅរកភាពរីចម្រើនខាងវិស័យកម្សាន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។

គួរឱ្យដឹងផងដែរថា​ ដើម្បីជាកាដូរជូនសម្រាប់ប្រិយមិត្តអ្នកគាំទ្រទាំងផលិតកម្មថោន និង GMM GRAMMY​ ផលិតកម្មទាំង២​ ក៏បានបង្កើត YouTube ថ្មីមួយឈ្មោះថា «TOWN x GMM GRAMMY»​ដើម្បីបង្ហោះផ្សព្វផ្សាយចម្រៀងទាំង២ផលិតកម្ម ដោយថ្ងៃនេះផងដែរ បទចម្រៀងស្ថិតនៅក្នុងការផលិតរួមដៃទាំង២ផលិតកម្ម បានចេញមុខជាលើកដំបូងហើយ ដែលនាំឱ្យមហាជនលាន់មាត់សរសើរមិនដាច់នូវទម្រង់ចម្រៀងថ្មីមួយនេះ។

សូមទស្សនាបទចម្រៀងនៃការផលិតរួមគ្នារបស់ផលិតកម្មថោន និង GMM GRAMMY ជាលើកដំបូង​ នៃបទចម្រៀងមួយបទមានចំណងជើងថា ជំនូន ដែលច្រៀងដោយកញ្ញា ស៊ីរីកា និង ប៊ីអូប៊ី ដោយបទនេះក៏បានចេញជា Version ថៃផងដែរ​ ៖

 


- Advertisement -
- Advertisement -