web analytics
Tuesday, September 14, 2021

៣ឆ្នាំមិនភ្លេចពាក្យសន្យា! មាន សូនីតា បានមកជួបបងប្អូន និងក្មេងៗជនជាតិ ជាមួយនឹងទឹកចិត្តបន្តិបន្តួចតែមានតម្លៃមិនអាចកាត់ថ្លៃបាន (មានវីដេអូ)

កញ្ញា មាន សូនីតា មិនត្រឹមតែជាតារាសម្តែងល្បីឈ្មោះ តែពេលនេះកញ្ញាក៏មានអាជីវកម្មជោគជ័យជាច្រើននៅក្នុងដៃ ដ៏មមាញឹកស្ទើរតែមិនអាចដកខ្លួនបាន តែយ៉ាងណាមិញទោះរវល់យ៉ាងណា តារារូបស្រស់មួយរូបនេះក៏មិនភ្លេចកិច្ចការជួយសង្គមផងដែរ។

ដោយថ្មីៗនេះ កញ្ញា មាន សូនីតា បានឆ្លៀតពេលវេលាដ៏មមាញឹក ចុះទៅជួបបងប្អូន និងក្មេងៗជានជាតភាគតិច ថែមទាំងបានពាំនាំរបស់របរបន្តិចបន្តួចតាមការសន្យាកាលពី៣ឆ្នាំមុន ទៅដល់ភូមិពូតាំង ខេត្តមណ្ឌលគិរីផ្ទាល់ ធ្វើឱ្យបងប្អូនងនៅទីនោះទាំងអស់រីករាយជាខ្លាំងបង្កប់ស្នាមញញឹមដ៏មានក្តីសុខ។

តាមរយៈគណនីហ្វេសប៊ុកកញ្ញា មាន សូនីតា បានឱ្យដឹងថា៖ « ៣ឆ្នាំមិនភ្លេចសន្យាទេ #ពូតាំង 🌿 សន្យាគឺសន្យា ខ្ញុំបាននិយាយថានឹងមកទីនេះម្តងទៀត ថ្ងៃនេះខ្ញុំបានមកវិញម្តងទៀតហើយបានយករបស់បន្តិចបន្ទួចទៅអោយបងប្អូនជនជាតិ និងក្មេងៗនៅទីនោះ … ចង់ប្រាប់ថាគ្រាន់តែយូរតិចតែមិនបានភ្លេចសន្យាទេ 😜😜 ពិតជាសប្បាយចិត្តណាស់ ថ្ងៃនេះ … 💕
អរគុណពូតាំង = ណាវ-ហឺយ-បន-ពូតាំង 💋💋💋»។

នេះបានចំជាតារាដែលមិនល្បីតែរូបសម្រស់ និងសមត្ថភាព តែជាតារាដែលមានទឹកចិត្តល្អប្រពៃខ្លាំងមែនទែន៕

សូមទស្សនាវីដេអូខាងក្រោម​ ៖

 


- Advertisement -
- Advertisement -