web analytics
Tuesday, June 22, 2021

ចិត្តធម៌មហិមាមែន! ៧ពាន់ដុល្លារ ពីម៉ែចានដែក សម្រាប់ស្រីអូនសម្រស់ធម្មជាតិ ទ្រទ្រង់ជួយក្មេងៗកំព្រារងគ្រោះ

អ្នកណាមិនដឹងថា អ្នកនាងស្រីអូន មិនត្រឹមតែជាម្ចាស់ជំនួញដ៏ធំ និងជោគជ័យ តែជារឿយៗស្រីអូន តែងតែបន្តកិច្ចការងារសង្គមមិនចេះដាច់ ជាពិសេសការចុះចែកអំណោយដល់ជនទីទាល់ក្រីក្រ យាយតាចាស់ៗ និងទ្រទ្រង់ចិញ្ចឹមក្មេងៗដែលរងគ្រោះនៅក្នុងអង្គការមួយ។

ក្រៅពីផ្តល់ជំនួយបានពីថវិកាផ្ទាល់ខ្លួនជារៀងរាល់ខែ ស្រីអូន តែងតែគៀងគរជំនួយពីមជ្ឈដ្ឋានផ្សេងៗ ជាពិសេសគឺដៃគូរកស៊ីរបស់ស្រីអូនផ្ទាល់តែម្តង ដោយសុទ្ធតែជាអ្នកមានសណ្តានចិត្ត និងមានចិត្តសប្បុរសធម៌ដូចស្រីអូនដែរ។ជាក់ស្តែងថ្មីៗនេះ ម៉ែចានដែក ដែលជាម្ចាស់អាជីវកម្មអនឡានជោគជ័យមួយរូបដែរនោះបានចូលរួមថវិកា ដល់ទៅ៧ពាន់ដុល្លារ ដល់ស្រីអូនដើម្បីជួយដល់ក្មេងៗរងគ្រោះ។

តាមរយៈគណនីហ្វេសប៊ុកផេក ស្រីអូន សម្រស់ធម្មជាតិ បានសរសេររៀបរាប់ថា៖ « បេះដូងធំណាស់ម៉ាក់ចានដែកផ្ញេីរលុយអោយ7000$ សំរាប់ខ្ញុំចាត់ចែងរឿងចិញ្ចឹមកូនៗរងគ្រោះ🙏🏻 មេីលចានដែកផង😂Firoza ម៉ាក់ចានដែកសម្រស់ធម្មជាតិ » ។

នេះបានឱ្យដឹងថា ទោះជាមានបានប៉ុនណា តែម្ចាស់អនឡាញដ៏ជោគជ័យទាំង២រូបនេះ មិនបំភ្លេចប្រភពដើមរបស់ខ្លួនឡើយ ហើយតែងតែមានចិត្តសប្បុរសជួយដល់សង្គមមិនចេះដាច់ ដែលជាទង្វើមួយដ៏គួរកោតសរសើរខ្លាំង៕


- Advertisement -
- Advertisement -