web analytics
Monday, September 13, 2021

ត្រឹមតែអាហារបួសជាប្រចាំ បានធ្វើឱ្យតារាល្បីហុងកុង Andy Lau ដែលមានអាយុជិត៦០ឆ្នាំ មានសម្រស់ក្មេងខ្ចី និងសាច់ចាំមិនធម្មតា

សម្រាប់អ្នកដែលតាមដានទស្សនារឿងភាគហុងកុងប្រាកដជាបានស្គាល់ហើយ តារាសម្តែងប្រុសចាស់វស្សាលោក Andy Lau ដែលលោកជាតារាសម្តែងល្បីគ្រប់សម័យកាលតាំងពីខ្ទង់ឆ្នាំ ១៩៨០ មានសមត្ថភាពខ្ពស់ ឯសម្រស់វិញសាច់ចាំមិនធម្មតា បើទោះបីជាបច្ចុប្បន្ននេះលោកមានអាយុ ៥៩ឆ្នាំក្តី។

លោក Andy Lau មិនត្រឹមតែជាតារាសម្តែងដ៏ជោគជ័យ តែលោកក៏មានអាជីពជាតារាចម្រៀង និងអ្នកដឹកនាំរឿងដ៏ល្បីផងដែរ ដោយបច្ចុប្បន្ននេះលោកថែមទាំងបានទទួលតួនាទីជាគណៈកម្មការក្នុងកម្មវិធីនៃការប្រលងចម្រៀង Golden Rooster Award ផងដែរ។ ហើយអ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលតាមរយៈអ្នករៀបចំកម្មវិធីនេះបានបង្ហើបឱ្យដឹងថា របបទទួលទានជាប្រចាំរបស់តារាប្រុសរូបនេះ គឺជាអាហារបួសដែលផ្សំជាមួយថ្នាំចិន និងផ្សិតតែប៉ុណ្ណោះ ដែលការទទួលទាននេះហើយជាអាថ៌កំបាំងដែលធ្វើឱ្យលោកនៅតែរឹងមាំ សម្រស់ក្មេងជាវ័យ និងសាច់ចាំបែបនេះដដែលមិនខុសពីបុរសវ័យខ្ទង់៣០ឆ្នាំឡើយ បើទោះបីជាពេលនេះលោកហក់ចូលអាយុជិត ៦០ឆ្នាំក្តី។

គួរឱ្យដឹងផងដែរថា លោក Andy Lau គឺជាតារប្រុសដែលមានភាពជោគជ័យជាខ្លាំងនៅលើវិថីសិល្បៈ ដែលទទួលបានពានរង្វាន់ស្ទើររាប់មិនអស់ពីកុងកុង និងប្រទេសចិន ជាពិសេសលោកក៏ជាតារាដែលមានប្រភពចំណូល និងទ្រព្យសម្បត្តិសរុបមិនចាញ់មហាសេដ្ឋីទៀតផង៕


- Advertisement -
- Advertisement -