web analytics
Sunday, September 12, 2021

កីឡាករពីរូបរបស់ព្រះខ័ន្ធរាជស្វាយរៀង ផ្ទេរទៅកាន់ក្លឹបណាហ្គាវើល រដូវកាលថ្មី ២០២១

ថ្មីៗនេះក្លឹប​បាល់ទាត់ព្រះខ័ន្ធរាជស្វាយរៀងបានបញ្ចប់កុងត្រាកីឡាករ៣ រូបរបស់ខ្លួន គឺ កីឡាករ ណុប តុលា ឈិន ​ឈឿន និង នេន សុធារ័ត្ន។ ចំពោះការចាកចេញរបស់អ្នកអ្នក ៣ មានម្នាក់បានផ្លាស់ទៅក្លឹបដើមរបស់ខ្លួនវិញនោះគឺ កីឡាករ ឈិន ឈឿន បានត្រលប់ទៅ ក្លឹបសមាគមន៍បាល់ទាត់កងយុទ្ធពលខេមរភូមិន្ទ ( Tiffy Army FC)។

ចំនែកឯកីឡាករ ពីររូបផ្សេងទៀត គឺកីឡាករ ណុប តុលា និង នេន សុធារ័ត្ន ត្រូវបានក្លឹបប្រាប់អោយដឹងថា បានផ្លាស់ប្តូរទៅកាន់ ក្លឹបបាល់ទាត់ណាហ្គាវើល។ សូមបញ្ជាក់ថា អ្នកទាំងពីរ គឺ នេន សុធារ័ត្ន និង ណុប តុលា ពួកគេទាំងពីរបានរួមរស់ជាមួយព្រះខ័ន្ធរាជស្វាយរៀងអស់រយៈកាលយូរឆ្នាំមកហើយ តាំងពីឈុត យុវជន ឈុតធំ និង ជម្រើសជាតិ គិតទៅប្រហាក់ប្រហែល ១០ឆ្នាំ។ នេះគឺជាការចាកចេញដ៏ធំសំរាប់ ក្លឹប ក៏ដូចជាមិត្តរួមក្រុមទាំងមូល។


- Advertisement -
- Advertisement -